v9

កំពូលខ្សែការពារល្អបំផុតទាំង 4រូប ដែលធ្លាប់ជាប់ចំណាត់ថ្នាក់បេក្ខភាពប្រជែងពានបាល់មាស 2017

4 weeks ago​ | ដោយ V-Dara

ដូចដែលមជ្ឈដ្ឋានអ្នកស្នេហាវិស័យកីឡាបាល់ទាត់បានដឹងមកហើយថា៖ ម្ចាស់ពានរង្វាន់បាល់មាសកន្លងមកគឺភាគច្រើនបានទៅលើកីឡាករដែលលេងនៅខ្សែប្រយុទ្ធ ឬបម្រើ-ប្រយុទ្ធ គឺធ្លាប់មានតែអតីតកីឡាករ Fabio Cannavaro ប្រធានក្រុមជម្រើសជាតិអ៊ីតាលី ធ្លាប់លេងអោយក្លឹប Real Madrid ម្នាក់ប៉ុណ្ណោះ ដែលឈ្នះពានបាល់មាស(Ballon D’or)នេះនៅឆ្នាំ2006 ក្នុងនាមកីឡាករខ្សែការពារកណ្តាល។

យោងគេហទំព័រ Squawka ខាងក្រោមនេះគឺជាខ្សែការពារកំពូលទាំង4ដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត និងបានជាប់ជាបេក្ខភាព(ShortList) ក្នុងចំនោមកំពូលកីឡាករទាំង 30នាក់ ដែលបានប្រជែងពានបាល់មាសកាលពីរដូវកាល(2016-2017)កន្លងមកនេះ៖

1.Mats Hummel

ខ្សែការពារក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះ ស្ថិតនៅក្នុងចំណោមកំពូលកីឡាករខ្សែការពារបស់ក្រុម Bayern munich និងនៅតំបន់អឺរ៉ុបជាច្រើនឆ្នាំចុងក្រោយ បន្ទាប់ពីចាកចេញពីក្រុម Borussia Dortmund។ រដូវកាលមុន Hummel មានអត្រាភាគរយខ្ពស់រហូតដល់88% ហើយមានចំណាត់ថ្នាក់ទី3 នៅក្របខណ្ឌ Bundesliga ដូចគ្នាទៅ និងតារាង Shortlist ប្រជែងពានបាល់មាស និងទទួលបានចំណាត់ថ្នាក់ទី4 នៅទ្វីបអឺរ៉ុបផងដែរ។

2.Leonardo Bonucci

ខ្សែការពារកណ្តាលសញ្ជាតិអ៊ីតាលីរូបនេះ គឺជាកីឡាករកំពូលម្នាក់ដែលបានបំពេញតួនាទីយ៉ាងល្អនៅតំបន់ការពារកណ្តាលជាមួយក្រុមស្រ្តីជរា Juventus ជាច្រើនឆ្នាំមកនេះ។ Bonucci មានចំណាត់ថ្នាក់ទី3 នៅទ្វីបអឺរ៉ុប និងមានលេខរៀងទី21 ក្នុងចំណោមបេក្ខភាពកីឡាករដែលបានជាប់ឈ្មោះក្នុងបញ្ជីប្រជែង បាល់មាសផងដែរ។ មុនពេលផ្ទេរទៅលេងអោយក្រុម AC.Milan នៅរដូវកាល(2017-2018)នេះ Bonucci ធ្លាប់បានជួយក្រុម Juventus ឈ្នះពាន SerieA 6សម័យគិតចាប់តាំងពីឆ្នាំ2011 និងឈានមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប UAFA Champion League(Runner Up)2រដូវកាល(2014-2015)&(2016-2017)។

3.Marcelo

ខ្សែការពារខាងឆ្វេងរបស់ក្រុមស្តេចស Real Madrid រូបនេះគឺជាកីឡាល្អបំផុតមិនអាចប្រកែកបាន នៅរយៈពេល 2រដូវកាលចុងក្រោយនេះ។ រដូវកាលមុនកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ បានជួយក្រុម ស្តេចសលើកពាន3 គឺ La Liga, Champion League និង Club World Cup។ ការបង្ហាញខ្លួនរបស់ Marcelo រូបគេធ្វើបានយ៉ាងល្អ និងជាពិសេសជាងនេះទៅទៀត នៅក្របខណ្ឌកំពូលពានរង្វាន់ទ្វីបអឺរ៉ុប កាន់តែធ្វើបានល្អជាងនេះថែមទៀតពីសមត្ថភាពលេងដែលរូបគេតែងតែមានឪកាស និងបង្កើតឪកាសឡើងទៅគាំទ្រខ្សែប្រយុទ្ធបានជានិច្ចជាកាលផងដែរ។ Marcelo មានចំណាត់ថ្នាក់លេខ2 ក្នងចំណោមខ្សែការពារកំពូល ទាំង10 នៅតំបន់អឺរ៉ុប និងលេខរៀងទី16 នៅក្នុងតារាងបេក្ខភាពប្រជែងពានបាល់មាស។

4.Sergio Ramos

រដូវកាលចាស់ ក្រុម Real Madrid បានលើកពាន3 ក្នុងមួយរដូវកាល ខណៈដែល Cristiano Ronaldo ជាប់ជាកំពូលខ្សែប្រយុទ្ធល្អបំផុត ព្រមជាមួយខ្សែការពារ និងជាប្រធានក្រុម Sergio Ramos គឺជាកីឡាករដែលមានចំណាត់ថ្នាក់ទី6 នៅក្នុងការប្រជែងពានបាល់មាស។ Ramos ខ្សែការពារក្រុមជម្រើសជាតិអេស្បាញរូបនេះក៏មានលេខរៀងទី5 យោងតាមគេហទំព័រ Squawka និងចំណាត់ថ្នាក់លេខ2 ក្នុងចំនោមកំពូលកីឡាករខ្សែ ការពារទាំង10 នៅទ្វីបអឺរ៉ុប។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77