v9

កីឡាករឆ្នើមទាំង10រូប ដែលក្រុមបានទិញយកមកកំលុងពេលរដូវរងារកន្លងមក

4 weeks ago​ | ដោយ V-Dara

ទីផ្សារដោះដូរកីឡាករបាល់ទាត់នៅតំបន់អឺរ៉ុបដែលនិងត្រូវបើកទ្វារនាខែមករា 2018 ខាងមុខ គឺជាពេលវេលានៃការប្រកួតប្រជែងមួយក្នុងការនាំយកកីឡាករល្អៗដើម្បីមកពង្រឹងក្រុមបន្ថែមទៀត។ វាជាពេលវេលាដ៏ខ្លីត្រឹមតែ 1ខែ នឹងត្រូវការការរង់ចាំជាមួយដំណោះស្រាយលើតម្លៃខ្លួន កិច្ចសន្យាលេង រវាងក្រុមទ្វេភាគីសងខាងផងដែរ។ ការនាំយកកីឡាករដែលក្រុមចង់បានមកពង្រឹងទម្រង់លេង អាចនឹងធ្វើអោយពួកគេទទួលបាននៅភព្វសំណាង ផ្សេងៗពីគ្នាទោះបីជាកីឡាករមួយចំនួនទិញមកក្នុងតម្លៃធូរថ្លៃយ៉ាងណាក្តី។

ខាងក្រោមនេះគឺជាកីឡាករឆ្នើមទាំង 10រូប ដែលក្រុមកំពូលៗបានទិញយកពួកគេមកនៅសិសិររដូវរឺរដូវរងារ(Winter)នៅពេលទីផ្សារដោះដូរកីឡាករបានបើក៖

1.Ivan Rakitic

ខ្សែបម្រើសញ្ជតិក្រូអាត កីឡាករ Rakitic ត្រូវបានក្រុម Barcelona ទិញយកពីក្រុម Sevilla ក្នុងតម្លៃខ្លួន 2.5លានយូរ៉ូប៉ុណ្ណោះ នៅកំលុងខែមករា ឆ្នាំ2011 បន្ទាប់ពីជួយក្រុម Sevilla លើកពាន Europa League 2013-2014។ ក្រោយចំណាយពេលលេងអោយក្រុម Barcelona បាន 3រដូវកាល Rakitic ជួយអោយក្រុមលើកពានធំៗមានដូចជា៖ ពានធំៗគឺ La liga 2ដង និង Champion League 1ដងផងដែរ។

2.Nemanja Matic

ក្រុមជើងឯក Premier League(2016-2017) តោខៀវ Chelsea បានលក់ កីឡាករខ្សែបម្រើសញ្ជាតិសែប៊ី Matic ចេញពីក្រុមនាខែមករា ឆ្នាំ2011 និងបាននាំយកមកជំនួសវិញដោយកីឡាករខ្សែការពារប្រេស៊ីឡ David Luiz ពីក្រុម Benfica។ ប៉ុន្តែក្រុម Chelsea ដដែលបានទិញយករូបគេមករួមក្រុមវិញនៅខែមករា ឆ្នាំ2014 ក្នុងតម្លៃ 21លានផោន ខណៈដែល Matic បានជួយក្រុមលើកពាន Premier League 2ដងនៅឆ្នាំ 2015 និង 2017 មុនផ្ទេរទៅលេងអោយក្រុម Man.United នាដើមរដូវកាល(2017-2018)នេះ។

3.Sebastian Giovinco

ខ្សែបម្រើ-ប្រយុទ្ធស្លាប វ័យ 28ឆ្នាំរូបនេះ ត្រូវបានក្រុម Torontoc FC នៅក្របខណ្ឌ MLS សហរដ្ឋអាមេរិក នាំយកមករួមក្រុមនាខែមករា ឆ្នាំ2015 បន្ទាប់ពីក្លឹប Juventus បានព្រមព្រៀងលក់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះចេញពីក្រុម។ Giovinco បានបង្ហាញទម្រង់លេងយ៉ាងល្អជួយក្រុម Toronto FC នាំមុខកំពូលតារាង ព្រមជាមួយការស៊ុតបញ្ចូលទី និង Assist សម្រាប់ការបង្ហាញខ្លួនអោយក្រុមនៅរដូវកាលដំបូងផងដែរ។

4.Gonzalo Higuain

កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបានក្រុមស្តេចស Real Madrid ទិញពីក្រុម River Plate ឆ្នាំ2007 ក្នុងតម្លៃ 12.5លានយូរ៉ូ។ ក្រោយបង្ហាញខ្លួនសម្រាប់ក្រុមបាន 18ខែ Higuain រកគ្រាប់បាល់បាន 11គ្រាប់ ប៉ុន្តែសរុបសម្រាប់ការប្រកួតទាំងពីររដូវកាលដំបូង Higuain រកបាន 24គ្រាប់ និង 29គ្រាប់។ ប៉ុន្តែកំលុងពេល ដែល Higuain ចាកចេញពី Real Madrid នៅឆ្នាំ2013 ដើម្បីចូលរួមជាមួយ Napoli កីឡាករវ័យ 30ឆ្នាំរូបនេះ រកបានគ្រាប់បាលសរុប 120គ្រាប់សម្រាប់ការចំណាយពេល 6រដូវកាលកន្លះអោយក្រុម។ បច្ចុប្បន្ន Higuain កំពុង លេងអោយក្រុមស្រ្តីជរា Juventus សម្រាប់រដូវកាល(2017-2018)នេះ។

5.David Beckham

អតីតតារាឆ្នើមក្រុម Man.United, Real Madrid, AC.Milan និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានបញ្ចប់អាជីពរបស់ខ្លួនជាមួយក្រុម PSG ក្រោយចាកចេញពីក្លឹប LA Galaxy នៅក្របខណ្ឌ Major League របស់អាមេរិក។ Beckham បានចូលរួមជាមួយនិងក្រុម PSG ដោយគ្មានតម្លៃខ្លួននៅខែមករា ឆ្នាំ2013 ជាមួយការចូលលេងអោយក្រុម 10ដង និង បានជួយក្រុមលើកពាន Ligue1 របស់បារាំងជាលើកដំបូង ក្រោយពីខកខានអស់រយៈពេល 19ឆ្នាំ ។

6.Philippe Coutinho

តារានាំលេង(Play Maker) សញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្រុមហង្សក្រហម Liverpool ទិញមកពីក្រុម Inter Milan នៅក្របខណ្ឌ SerieA ក្នុងតម្លៃត្រឹមតែ 8.5លានផោនប៉ុណ្ណោះនៅខែមករាឆ្នាំ 2013 ខណៈពេលបច្ចុប្បន្ន នេះតម្លៃខ្លួនរបស់ Coutinho ដែលក្រុម Barcelona ចង់បានត្រូវបានក្រុម Liverpool អាចនឹងបន្តចរចារគ្នា បន្តទៀតក្រោយពីក្រុម Barcelona បានអោយតម្លៃ 138លានផោនឯណោះ ប៉ុន្តែត្រូវក្រុម Liverpool បដិសេធ។ បច្ចុប្បន្ន Coutinho គឺជាកីឡាករម្នាក់ដែលកំពុងរកគ្រាប់បាល់បាននាំមុខគេអោយក្រុមជម្រើជាតិប្រេស៊ីលផងដែរ។

7.Patrice Evra

ក្រោយជួយអោយក្រុម Monaco ឈានដល់វគ្គផ្តាច់ព្រាត់(Runner Up)ពានរង្វាន់ទ្វីបអឺរ៉ុបនាឆ្នាំ2004 Evra ត្រូវបានក្រុមបិសាចក្រហម Man.United ទិញមករួមក្រុមក្នុងតម្លៃ 5.5លានផោនប៉ុណ្ណោះនាខែមករា 2006។ ជាភព្វសំណាងសម្រាប់ ក្រុម Evra បានអភិវឌ្ឍន៏ខ្លួនក្លាយជាកីឡាករខ្សែការពារ ខាងឆ្វេងល្អបំផុត នៅក្របខណ្ឌ Premier League និងបានជាប់ឈ្មោះជា PFA Team of the year នៅពេលដែលរូបគេ បានចាកចេញទៅលេងអោយក្រុម Juventus នាឆ្នាំ2014 ក្រោយពីបង្ហាញខ្លួនបាន 400ប្រកួត និងឈ្នះពានផ្សេងគ្នាចំនួន10 ជាមួយ Man.United។

8.Nemanja Vidic

ខ្សែការពារកណ្តាលសញ្ជាតិសែប៊ីកីឡាករ Vidic បានចូលរួមជាមួយក្រុម Man.United ពីក្រុម Spartak Moscow ក្នុងតម្លៃ 7លានផោនដំណាលគ្នា និងកីឡាករ Patrick Evra និងបានជាប់ឈ្មោះជា PFA Premier League Team of the Year ដូចគ្នានិង Evra ផងដែរ។ ក្រោយជួយក្រុម Man.United ឈ្នះពាន10 Vidic បានក្លាយជាកីឡាករប្រធានក្រុមដែលមិនមែនជាជនជាតិអង់គ្លេសរឺអៀឡង់ ដែលបានទទួលតួនាទីនេះ ក្រោយពីអតីតកីឡាករប្រវត្តិសាស្រ្តរបស់ក្រុម Eric Cantona ធ្លាប់បានទទួលតួនាទីនេះជាលើកដំបូងក្នុងអាជីពនៅ Old Trafford។

9.Marcelo

ខ្សែការពារឆ្វេង Marcelo បានចំណាយពេល 11រដូវកាលមកហើយ លេងអោយក្រុមស្តេចស Real Madrid បន្ទាប់ពីផ្ទេរពីក្រុម Fluminense នៅស្រុកកំណើតនាប្រទេសប្រេស៊ីលក្នុងឆ្នាំ2007។ បន្ទាប់ពីបានមកដល់ទឹកដី Santiago Bernabeu នៅក្នុងវ័យទើបតែ 18ឆ្នាំ និងបានចូលលេងដំបូងក្នុងរដូវកាល2007-2008 ពិសេសគឺរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Marcelo បានបំពេញតួនាទីយ៉ាងល្អ និងបន្តវេនពីរាមច្បង Roberto Carlos នៅក្នុងតួនាទីជាខ្សែការពារខាងឆ្វេងបានយ៉ាងល្អ ។ Marceloa បានជួយក្រុមស្តេចសឈ្នះពាន La Liga 4ដង និង Champion League 3ដងផងដែរ។

10.Luis Suarez

នៅឆ្នាំ2011 ក្រុមហង្សក្រហម Liverpool បានទិញយកខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez ពីក្រុមយក្សហូឡង់គឺ Ajax Amsterdam នៅក្នុងតម្លៃ 35លានផោន និងបានទិញយកខ្សែប្រយុទ្ធ Andy Carrool ពីក្រុម Newcastle United ក្នុងតម្លៃថ្លៃជាង Suarez គឺប្រមាណ 35លានផោន៊។ ប៉ុន្តែ Luis Saurez បានបង្ហាញទម្រង់លេងបានល្អជាង Carroll ហើយអ្វីដែលគួរអោយចាប់អារម្មណ៏បំផុតនោះគឺរដូវកាល(2013-2014) Suarez រកបានគ្រាប់បាល់បញ្ចូលទីរហូតដល់ 31គ្រាប់ សម្រាប់ការបង្ហាញខ្លួន 33ប្រកួត និងជួយអោយក្រុម Liverpool ទទួលបានចំណាត់ថ្នាក់លេខ2(Runner Up)នៅក្របខណ្ឌកំពូលអង់គ្លេសផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77