v9

ខ្សែប្រយុទ្ធ Marek Hamsik តាមស្មើកំនត់ត្រា ស្តេចបាល់ទាត់ Diego Maradona

10 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Marek Hamsik បានតាមស្មើកំណត់ត្រារបស់អធិរាជបាល់ទាត់ និងជាវីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Dieog Maradona បន្ទាប់ពីខ្សែប្រយុទ្ធក្រុម Napoli រូបនេះ រកបានគ្រាប់បាល់នៅនាទីទី៣០ ក្នុងជំនួបជាមួយក្រុម Torino នៅក្របខណ្ឌ SerieA កាលពីថ្ងៃសៅរ៏កន្លង មកនេះនៅកីឡាដ្ឋាន Stadio Olimpico របស់ក្រុម Torino។ Hamsik បានរួមចំណែកជួយ Napoli សម្រាប់ជ័យជំនះ 3:1 លើកក្រុម Torino និងបានធ្វើអោយក្រុម Napoli របស់អ្នកចាត់ការទូទៅលោក Maurizio Sarri ឈរនៅទីកំពូលតារាង SerieA បន្ទាប់ពីក្រុមលេខ២ Inter Milan ចាញ់ក្រុម Udinese 3:1 ។

បច្ចុប្បន្ន Hamsik ខ្សែប្រយុទ្ធសញ្ជាតិឆេកូស្លូវា គីវ័យ 30ឆ្នាំរូបនេះ រកគ្រាប់បាល់អោយក្រុម Napoli គ្រប់ក្របខណ្ឌប្រកួតបាន 1115គ្រាប់ ស្មើគ្នាទៅនឹងកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធ Diego Maradona ដែលធ្លាប់ធ្វើបាននៅឆ្នាំ២០០១។ Hamsik បានផ្ទេរពីក្រុម Brescia នាឆ្នាំ២០០៧ ហើយបានជួយក្រុមលើកពាន Coppe Italia ២ដង និងពាន Supercopa Italiana ១ដង រីឯ Maradona វិញ ធ្លាប់បានជួយក្រុម Napoli លើកពាន SerieA 2ដង Coppa Italia និង UEFA Cup ១ដងកំលុងពេល ៧ឆ្នាំ និងបង្ហាញខ្លួន ២៥៩ប្រកួតអោយក្រុម Napoli។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.