v9
V9BET

Mohamed Salah ឈ្នះពានខ្សែប្រយុទ្ធលេងល្អប្រចាំខែវិច្ឆិកា

2 years ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានឈ្នះពានកីឡាករលេងល្អបំផុតប្រចាំខែវិច្ឆិកា និងជាលើកទី1ក្នុងប្រវត្តិសាស្រ្តក្របខណ្ឌកំពូលអង់គ្លេសសម្រាប់កីឡាករក្រុមជម្រើសជាតិអេហ្សីប វ័យ 25 ឆ្នាំរូបនេះទទួលបាន។ Salah ខ្សែប្រយុទ្ធវ័យ 25ឆ្នាំរូបនេះ ក៏ទើបនិងទទួលបានពានកីឡាករលេងល្អបំផុតប្រចាំឆ្នំានៅទ្វីបអាហ្រ្វិក (African Footballer of the Year) ព្រមជាមួយការបង្ហាញទម្រង់លេងយ៉ាងល្អនាពេលកន្លងមក ក្រោយពីផ្លាស់ពីក្រុម Roma ជាមួយការស៊ុតបញ្ជូលទីបានដល់ទៅ 13គ្រាប់ និងកំពុងប្រជែងពានស្បែកជើងមាសនៅរដូវកាលនេះផងដែរ។

Salah បានផ្តួលកីឡាករ6រូបមកពីក្រុមផ្សេងគ្នាដើម្បីលើកពាននេះមានដូចជាៈ 1.Robbie Brady (Bunrley), 2. Kevin De Bruyne (Man.City), 3.Eden Hazard(Chelsea), 4.Shkodran Mustafi(Arsenal), 5.Raheem Sterling(Man.City), 6.Ashley Young(Man.United)។ ក្រោយឈ្នះពាននេះ Salah គឺជាកីឡាករទី2 ហើយសម្រាប់ក្រុម Liverpool នៅរដូវកាលនេះ បន្ទាប់ពីមិត្តរួមក្រុម Sadio Mane បានលើកពាននេះកាលពីខែសីហា 2017 កន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.