v9

Liverpool បញ្ចេញឈ្មោះកីឡាករ 5រូបជាគោលដៅទិញ មករួមក្រុម នាខែមករាខាងមុខ

1 month ago​ | ដោយ V-Dara

ទីផ្សារទិញដូរកីឡាករបានខិតកាន់តែជិតចូលមកដល់ហើយ គឺនៅខ្វះតែ 2សប្តាហ៏ទៀតប៉ុណ្ណោះ ខណៈក្រុមហង្សក្រហម Liverpool បានត្រៀមរួចរាល់ និងសំលឹងឃើញកីឡាករគោលដៅរបស់ខ្លួនរួចជា ស្រេចហើយដោយយោងតាមការចុះផ្សាយរបស់ Football Whispers ។ ខាងក្រោមនេះគឺជាកីឡាករទាំង 5រូបកំពុងលេងនៅក្របខណ្ឌកំពូលនៅតំបន់អឺរ៉ុបផ្សេងៗគ្នា ដែលក្រុម Liverpool ត្រៀមផ្តល់សំណើរដេញថ្លៃ នាខែមករា 2018 ខាងមុខ។

1.Virjil Van Dijk

មិនមែនជារឿងសង្ស័យ និងជារឿងថ្មីនោះទេ ដែលក្រុមLiverpool ធ្លាប់ចិញ្ចឹមចិត្តចង់បានខ្សែការពារកណ្តាលសញ្ជាតិហូឡង់ របស់ក្រុម Southampton វ័យ 26ឆ្នាំ មករួមក្រុមតាំងពីដើមរដូវកាល។ គ្រូបង្វឹក Mauricio Pellegrino របស់ក្រុម Southampton ធ្លាប់បានបញ្ជាក់ប្រាប់ថា៖ កីឡាករ Van Dijk អាចនឹងចាកចេញពីក្រុមនៅខែមករាខាងមុខនេះ ស្របពេលក្រុមតោខៀវ Chelsea ក៏ចង់ប្រជែងជាមួយ Liverpool ទិញយកកីឡាកររូបនេះផងដែរ។

2.Jean Michael Seri

ខណៈដែលក្រុម Barcelona នៅតែព្យាយាមទិញយកខ្សែបម្រើនាំលេង Philippe Coutinho នៅខែមករាខាងមុខនេះ កីឡាករ Jean Michael Seri ខ្សែបម្រើសញ្ជាតិកូឌីវ័ររបស់ក្រុម Nice កំពុងលេងនៅក្របខណ្ឌ Ligue1 បារាំង ក៏ស្ថិតនៅក្នុងរ៉ាដារបស់ក្រុម Liverpool ផងដែរ។ ក្រុមហង្សក្រហម ក៏បានព្រមព្រៀងលើលក្ខណ្ឌជាមួយខ្សែប្រយុទ្ធ Naby Keita របស់ក្រុម RB Leipzig នៅក្របខណ្ឌ BundesLiga របស់អាឡឺម៉ង់សម្រាប់ការផ្ទេរមកលេងនៅក្របខណ្ឌ Premier League រដូវកាលថ្មីខាងមុខ។

3.Pierre-Emerick Aubameyang

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ធ្លាប់បានដឹកនាំ និងបង្វឹកកីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិហ្គាបុង វ័យ 28រូបនេះ កំលុងពេលនៅក្រុម Borussia Dortmund កន្លងមក។ Aubameyang ធ្លាប់បានផ្តល់បទសម្ភាសន៏ថា៖ អតីតគ្រូបង្វឹកលោក Klopp គឺជាមនុស្សម្នាក់ដ៏សំខាន់ដែលធ្វើអោយរូបគេមានសមត្ថភាពមកដល់សព្វថ្ងៃនេះ។

4.Kai Havertz

ខ្សែបម្រើវ័យ 18ឆ្នាំរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់អាយុក្រោម 19ឆ្នាំរូបនេះ គឺជាកីឡាគោលដៅរបស់ក្រុម Liverpool ជាយូរមកហើយដែរ។ Football Whisper បានអោយដឹងថា៖ក្រុម Liverpool ធ្លាប់បាននិយាយជាមួយក្រុម Bayer Leverkusen ពីលទ្ធភាពក្នុងការផ្ទេរយកខ្សែបម្រើរូបនេះមករួមក្រុម ខណៈមជ្ឈដ្ឋានបាល់ទាត់បានប្រសិទ្ធិនាមកីឡា កររូបនេះថាជា Mezut Ozil ថ្មីរបស់ក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់នោះ។

5.Julian Draxler

ក្រោយការចុះហត្ថលេខានាំយកកីឡាករ Kylian Mbappe និង Neymar មករួមក្រុម PSG មក ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Julian Draxler វ័យ 24ឆ្នាំរូបនេះ ហាក់បាត់បង់ឪកាសក្នុងការបង្ហាញខ្លួនក្នុងជម្រើសដំបូងអោយក្រុម Paris Saint Germain។ ក្រុមហង្សក្រហម Liverpool ធ្លាប់សម្តែងចំណាប់អារម្មណ៏ចង់បាន Draxler មុនពេលដែលរូបគេ ផ្លាស់ពីក្រុម Wolfburg ទៅចូលរួមជាមួយក្រុម Paris Saint Germain មកម្លេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77