v9
V9BET

កូរ៉េ ឧបត្ថម្ភ ៤ម៉ឺនដុល្លារ សម្រាប់គម្រោងអភិវឌ្ឍបាល់ទាត់នៅកម្ពុជា

2 years ago​ | ដោយ V-Dr

ប្រធានស្ថាប័នមកពីប្រទេសកូរ៉េចំនួន២ បានធ្វើការឧបត្ថម្ភនូវថវិកា និងសម្ភារកីឡា ដែលមានទឹកប្រាក់សរុបចំនួន ៤ម៉ឺនដុល្លារ ទៅដល់ផែនការបណ្តុះថ្នាលបាល់ទាត់របស់សហព័ន្ធកីបាល់ទាត់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការឧបត្ថម្ភរបស់ភាគីកូរ៉េនេះ។ លោកបានថ្លែងថា៖ «ការរៀបចំពិធីសម្រាប់ប្រគល់អំណោយសម្រាប់គាំទ្រសាលាបាល់ទាត់នៅកម្ពុជា របស់សមាគមទាំង២នៃសាធារណៈរដ្ឋកូរ៉េ នៅពេលនេះ គឺចំពេលថ្ងៃរំឭកខួបលើកទី២០ឆ្នាំ នៃការទំនាក់ទំនងកាទូតរវាងសាធារណៈរដ្ឋកូរ៉េ និងកម្ពុជា ហើយខ្ញុំគិតថា តាមរយៈការចូលរួមជួយជ្រោមជ្រែងរបស់សមាគមទាំង២ នឹងធ្វើឲ្យផែនការសាលាបាល់ទាត់នៅកម្ពុជា ទទួលបានជោគជ័យ»។

បើតាមខ្លឹមសារ ដែលត្រូវបានប្រកាស នៅក្នុងពិធីប្រគល់ និងទទួលថវិកាឧបត្ថម្ភពីភាគីកូរ៉េ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Yong Rack Kim ប្រធានមូលនិធិដើម្បីផ្លាស់ប្តូរវប្បធម៌ពិភពលោក (KOFICE) បានធ្វើការឧបត្ថម្ភជាសម្ភារកីឡា ដែលមានតម្លៃស្មើ ២ម៉ឺនដុល្លារ។

ចំណែកលោក Gap Jin Lee ប្រធានមូលនិធិការចែករំលែកសេចក្តីស្រឡាញ់បាល់ទាត់កូរ៉េ(KFLSF) បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងសាលាផែកការបណ្តុះបណ្តាក សាលាទម្រង់ទិសកីឡាបាល់ទាត់ នៅទូទាំង ២៥ខេត្ត-ក្រុង នៅកម្ពុជា។

ជាមួយគ្នានេះ សមាគមមកពីកូរ៉េទាំង២ ពិសេសលោក Yong Rack Kim ក៏បានសន្យាបន្តជួយអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ផងដែរ ព្រោះលោក សៅ សុខា បានប្រាប់ឲ្យដឹងថា ថវិកា ដែលទទួលបានពីការឧបត្ថម្ភពីសប្បុរសជន ក្រុមហ៊ុនឯកជន និងភាគីកូរ៉េ នៅពេលនេះ នៅមិនទាន់គ្រាប់គ្រាន់ សម្រាប់ចំណាយទៅលើផែនការវែងឆ្ងាយនៃសាលាទម្រង់ទិសកីឡាបាល់ទាត់ នៅទូទាំង ២៥ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា នៅឡើយទេ៕



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.