v9
V9BET

Neymar៖ ខ្ញុំចង់ឈ្នះ Champions League និង World Cup មុនពេលរៀបការ

2 years ago​ | ដោយ V-Dr

បន្ទាប់ពីជួយក្រុមជម្រើសជាតិប្រេស៊ីលបានកក់កៅអីមុនគេនៅទ្វីបអាមេរិកឡាទីនបានទៅលេងនៅ World Cup 2018 នៅប្រទេសរុស្សីនាឆ្នាំក្រោយ និងស្របពេលក្រុមបាល់ទាត់អាជីពរបស់ខ្លួនគឺ Paris Saint-Germain កំពុងនាំមុខកំពូលតារាង នៅក្របខណ្ឌ Champions League និង Ligue1 របស់បារាំង នាំអោយខ្សែប្រយុទ្ធ តម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar បង្ហើបប្រាប់ពីមហិច្ឆតាចង់ឈ្នះពានធំៗទាំងពីរគឺ Champion League និង World Cup អោយបាន។

តារាឆ្នើមសញ្ជាតិប្រេស៊ីលតម្លៃខ្លួន 222លានផោនរូបនេះ ធ្លាប់បានលើកពាន Champions League រដូវកាល(2014-2015)ជាមួយក្រុមអ្នកមានបុណ្យ Barcelona ចំណែកឯក្រុមជម្រើសជាតិវិញ Neymar បានជួយក្រុមឈ្នះមេដាយមាសកីឡាអូឡាំពិកនៅទឹកដីកំណើតរបស់ខ្លួនកាលពីឆ្នាំ2016 ។

អតីតខ្សែប្រយុទ្ធក្រុម Barcelona វ័យ 25ឆ្នាំរូបនេះ បន្តថា៖ ពានរង្វាន់ធំទាំងពីរគឺជាក្តីសុបិន្តរបស់ខ្ញុំ ដែលអ្នកទាំងអស់ គ្នាបានដឹង។ ក្រោយមកទៀតខ្ញុំនិងគិតពីអនាគតរបស់ខ្ញុំគឺការរៀបការ ។ បច្ចុប្បន្ន Neymar មានមិត្តស្រីម្នាក់ដែលជាសិល្បៈការិនីតារាម៉ូដែលសញ្ជាតិប្រេស៊ីល នាង Bruna Marquezine វ័យ 22ឆ្នាំ ដែលចំណងស្នេហារបស់ពួកគេចាប់ផ្តើមស្រលាញ់គ្នាចាប់តាំងពីឆ្នាំ2014 មកម្លេះ។

ក្រោយពីការផ្ទេរមកដល់ក្រុមដែលមានមូលដ្ឋាននៅរាជធានីនៃប្រទេសបារាំងគឺក្រុម Paris Saint Germain សម្រាប់រដូវកាលដំបូង Neymar បានបង្ហាញពីជំនាញនិង ទេពកោសលល្យដោយ រកគ្រាប់បាល់បាន 11គ្រាប់ក្នុងការបង្ហាញខ្លួន 13ប្រកួតកន្លងមក។ ស្របពេលដែលរូបគេបង្ហាញពីភាពសប្បាយរីករាយជាមួយការប្រកបអាជីព ជីវិតលេងកីឡាបាល់ទាត់ ក្នុងប្រទេសបារាំងផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.