v9
V9BET

លោក Arsene Wenger មានជំនឿ Sanchez និង Ozil និងលេងអោយក្រុម Arsenal ទៀត ក្រោយផ្តួល Spur ខណៈខ្សែប្រយុទ្ធ Salah រកបានពីរគ្រាប់ជួយ Liverpool លុត Southampton 3:0

2 years ago​ | ដោយ V-Dr

ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជំនះនៅសប្តាហ៏ទី12 ក្រោយផ្តួលក្រុម Tottenham ដោយលទ្ធផល 2:0 ។ កីឡាករឆ្នើម Mezut Ozil ជា Man of the Match ក្នុងការប្រកួតនេះ និង Alexis Sanchez រកគ្រាប់បាល់ទី2 នៅនាទីទី41 ក្រោយពេលកីឡាករ Mustafi រកគ្រាប់បាល់បាននៅនាទីទី36 មុនតង់ទី1។ កីឡាករ Ozil និង Sanchez កិច្ចសន្យារបស់រូបគេផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ ស្របពេលដែលក្រុមអាចនិងលក់រូបគេនៅខែមករាខាងមុខដើម្បីបានថវិកាសម្រាប់ក្រុមជៀសវាងការផ្ទេរដោយគ្មានតម្លៃខ្លួន(Free Transfer) ប្រសិនរង់ចាំដល់កិច្ចសន្យាកីឡាករទាំងពីរអស់សុពលភាព។

ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Arsene Wenger នៅតែមានសុទិដ្ឋិនិយម និងជំនឿថា កីឡាករទាំងពីរស្រលាញ់ អ្នកគាំទ្រ និងចង់បន្តស្នាក់នៅជាមួយក្រុមបន្តទៀត បើទោះបីជាកន្លងមក ក្រុមកំពូលតារាងបានព្យាយាម អូសទាញរូបគេទៅរួមក្រុមយ៉ាងណាក៏ដោយ។ សម្រាប់ Sanchez គ្រាប់បាល់លើកនេះគឺជាគ្រាប់ទី55 សម្រាប់រូបគេ ក្នុងការបង្ហាញខ្លួន 112ប្រកួតកន្លងមក។ រីឯមិត្តរួមក្រុម Ozil វិញ បានបង្កើតចំនួន Assist (ចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីរហូតដល់ 45ដង គិតចាប់តាំងពីការបង្ហាញខ្លួនអោយក្រុម Arsenal នាខែកញ្ញាឆ្នាំ2013 កន្លងមក ពោលគឺច្រើនជាង កីឡាករផ្សេងៗទាំងអស់នៅក្របខណ្ឌកំពូលអង់គ្លេសមួយនេះ។

វីឌីអូហាយឡាយពីការប្រកួតរវាងក្រុម Arsenal vs Tottenham ៖

អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បាននិយាយថា៖ គ្រាប់បាល់ពីគ្រាប់ដែលរកបានដោយខ្សែប្រយុទ្ធ Salah ក្នុងជំនួបជ័យជំនះ 3:0 លើក្រុម Southampton កាលពីយប់ថ្ងៃសៅរ៏កន្លងទៅនេះ គឺជាគ្រាប់ ដ៏ល្អឥតខ្ចោះសម្រាប់ក្រុមទាំងមូលនាថ្ងៃនេះ ខណៈមុនបញ្ចប់តង់ទីមួយគឺនៅនាទីទី31 និង ទី41 ។

ចូលដល់នាទីទី68 តង់ទី2 កីឡាករនាំលេង និងជាមិត្តរួមក្រុម Coutinho បានបន្ថែមមួយគ្រាប់ទៀត និងជាលទ្ធផលជ័យជំនះសម្រាប់ក្រុមផងដែរ។ សម្រាប់Liverpool បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី5 មាន 22ពិន្ទុ ស្មើជាមួយក្រុម Arsenal និង Burnley ប៉ុន្តែមានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ។

វីឌីអូហាយឡាយពីការប្រកួតរវាងក្រុម Liverpool vs Southampton ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.