v9
V9BET

ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដ៏ធំអស្ចារ្យមិនធ្លាប់មាន នៅក្រុងសៀមរាម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ

1 year ago​ | ដោយ Jerry Jr

(រាជធានីភ្នំពេញ)៖ ក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ Smart Mega Concert ដែលជាកម្មវិធីប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុងសៀមរាម ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

កម្មវិធីនេះមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ។

កម្មវិធីប្រគំតន្រ្តី Smart Mega Concert នឹងមានការចូលរួមសម្ដែង ដោយតារាអន្តរជាតិល្បីឈ្មោះដូចជាលោក Alek Teeradetch ដែលជាតារាសម្តែងល្បីប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំង តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន៖ លោក នីកូ លោក ណា ខុន លោក Step អ្នកនាង សួស វីហ្សា កញ្ញា ស៊ុន ស្រីពេជ្រ កញ្ញា លាង សុផាឡែន លោក ខាន់ ជែម ជាពិសេសក៏មានវត្តមានតារាចម្រៀងរបស់ខ្មែរដែលគេស្គាល់ថាជាក្រុមតារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chen khan Na, វ៉ាន់ ចេស្តា, និងក្រុមតន្រ្តី SWSB ( Small world Small Band ) និងឌីជេ Maily តារាចម្រៀងរ៉ែប និងឌីជេ លោក ប្រុសឡា និងក្រុមតារាកំប្លែង កាតុ និងក្រុមតារាកំប្លែងជើងចាស់ លោក ចាប ចៀន ដែលនឹងធ្វើឲ្យទស្សនិកជនផ្ទុះសំណើចជាក់ជាពុំខាន។

កម្មវិធីប្រគំតន្ត្រី Smart Mega Concert នឹងចាប់ផ្តើមពីម៉ោង ៥ ល្ងាចតទៅ នៅបរិវេណមាត់ស្ទឹងក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

កម្មវិធីដ៏ពិសេសនេះក៏នឹងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៩ យប់ផងដែរ។

ដូច្នេះ សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ និងជួបជាមួយនឹងតារាក្នុងដួងចិត្តរបស់លោកអ្នក!!!

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.