v9

Gareth Bale អាចនិងត្រលប់ទៅក្លឹបចាស់វិញ ប្រសិនរូបគេចាកចេញពីក្លឹប Real Madrid

1 month ago​ | ដោយ vdara

យោងការចុះផ្សាយរបស់គេហទំព័រកីឡានៅប្រទេសអេស្បាញ Don Balon បានអោយដឹងថា: ប្រធានក្លឹបស្តេចស Real Madrid លោក Florentino Petez អាចនិងដាក់លក់ខ្សែប្រយុទ្ធស្លាបGareth Bale ចេញនៅរដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីរូបគេមិនសូវបានចូលលេងអោយក្រុម ស្របពេលបញ្ហារបួសសរសៃពួរជង្គង់ នៅតាមយាយីរូបគេនៅឡើយ។

ប៉ុន្តែក្លឹបចាស់របស់គេគឺមាន់ខ្នាយមាស Tottenham ត្រូវបានរាយកាណ៍មកថាជាគោលដៅអាទិភាព ក្នុងការនាំយករូបគេត្រលប់ទៅកាន់អង់គ្លេសវិញប្រសិនរូបគេចាកចេញពីពហុកីឡាដ្ឋាន Santiago Bernabeu ដើម្បីចូលលេងរួមក្រុមជាមួយគ្រូបង្វឹកលោក Mauricio Pochettino វិញនោះ ស្របពេលមជ្ឈដ្ឋានជាច្រើនជឿថារូបគេនៅមានភក្តីភាពជាមួយក្រុម Spur រួមជាមួយពហុកីឡាដ្ឋានថ្មី, កីឡាករឆ្នើមមួយចំនួនកំពុងលេងអោយក្រុម ដូចជា Kane, Alli, Rose អាចនិងទាញចំណាប់អារម្មណ៍អោយ Bale សម្រេចចិត្តក្នុងការត្រលប់មកលេងអោយក្រុមចាស់វិញ។

បិសាចក្រហម Man.United ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jose Mourinho ជាអ្នកធ្លាប់បានកោតសរសើរខ្សែប្រយុទ្ធក្រុមជម្រើសជាតិវេលវ័យ 28ឆ្នាំ ដែលបានជួយក្រុម Real Madrid លើកពាន Champion League 3 សម័យមួយ នេះជាយូរមកហើយ ស្របពេលក្រុមជើងឯក Premier League តោខៀវ Chelsea ក៍ចង់បានរូបគេមករួមក្រុមផងដែរ។

Bale បានចំណាយពេល 6រដូវកាលមកហើយសម្រាប់ក្រុម Real Madrid ពោលគិតចាប់តាំងពីឆ្នាំ2013។ ខកខានបង្ហាញខ្លួនអោយក្រុមជើងឯក La Liga គិតចាប់តាំងពីជ័យជំនះ 3:1 លើក្រុមម្ចាស់ផ្ទះ Dortmund ក្នុងការប្រកួតនៅក្របខណ្ឌ UEFA Champion League តាំងពីខែមុនមកដល់ពេលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77