v9
V9BET

ក្រុមអាស៊ីអឺរ៉ុប ធ្វើឲ្យ CMAC ធ្លាក់កាន់តែជ្រៅក្នុងតំបន់កាត់ចោល

2 years ago​ | ដោយ Bopha

ការចាញ់ក្រុមអាស៊ីយូណាយធីត កាលពីថ្ងៃអាទិត្យ ម្សិលមិញ បានធ្វើឲ្យក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ធ្លាក់កាន់តែជ្រៅទៅក្នុងតំបន់កាត់ចោននៃក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ប៉ុន្តែក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមប៉ូលិស ដើម្បីឃ្លាតឆ្ងាយពីតំបន់មួយនេះ ខណៈគិរីវង់សុខសែនជ័យ គេចមិនផុតពីការធ្លាក់ចេញពីលីកកំពូលកម្ពុជា នោះទេ។

សម្រាប់ការប្រកួតនៅស្តាតចាស់ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុមអាស៊ីអឺរ៉ុប បានបន្តយកឈ្នះក្រុម CMAC ៣-២ បន្ថែមទៅលើការឈ្នះ ៤-២ ក្នុងការប្រកួតគ្នាជើងទី២ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុម CMAC បន្តឈរនៅតំបន់កាន់ចោលគឺលេខរៀងទី១១ដដែល ដោយមាន១១ពិន្ទុ រីឯក្រុមអាស៊ីអឺរ៉ុប បានបន្តឈរនៅលេខរៀងទី៩ ដោយមាន១៧ពិន្ទុ។

ចំណែកក្រុមម្ចាស់ផ្ទះ គិរីវង់វង្សសុខសែនជ័យ បានបន្តចាញ់ក្រុមវេស្ទើន ២-១ ដូចការប្រកួតជើងទី១ដែរ ហើយការបបន្តចាញ់ជាលើកទី១៤នេះ បានបង្ហាញឲ្យឃើញថា ក្រុមគិរីវង់ ដែលទើបមាន៣ពិន្ទុ ឈរនៅបាតតារាង នឹងត្រូវកាត់ចេញពីការប្រកួតនេះ សម្រាប់រដូវកាលឆ្នាំ២០១៨។

សម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យនោះដែរ ក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមប៉ុលិស ២-១ ដើម្បីលុបបំបាត់ចោលនៃការស្មើគ្នា ០-០ កាលពីជើងទី១ ហើយលទ្ធផលនេះក៏បានជួយឲ្យក្រុមអគ្គិសនីកម្ពុជា មានភាគរយកាន់តែខ្ពស់ ក្នុងការគេចចេញពីតំបន់កាត់ចោលផងដែរ ព្រោះពេលនេះ អគ្គិសនីកម្ពុជា ឈរនៅលេខ១០ មាន១៦ពិន្ទុ គឺលើសក្រុម CMAC ៥ពិន្ទុហើយ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.