v9

ក្រសួង និង NOCC អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមអបអរការមកដល់របស់ម្ចាស់មេដាយពិភពលោកកាយវប្បកម្ម

1 month ago​ | ដោយ Bopha

គណៈកម្មាអធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចជូនដំណឹងរួមគ្នាមួយ ដើម្បីធ្វើការអំពាវនាវដល់សាធារណៈជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអបអរការមកដល់របស់ប្រតិភូកីឡាកាយវប្បកម្ម ដែលទើបឈ្នះបានមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធ ពីការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងេកពិភពលោក ប្រចាំឆ្នាំ២០១៧ នៅប្រទេសម៉ុងហ្គោលី កាលពីពេលថ្មីៗនេះ។

បើតាមការជូនដំណឹងនេះបានឲ្យដឹងថា ក្បួនដង្ហែរម្ចាស់ជយលាភីមេដាយមាសពិពភលោក នឹងប្រព្រឹត្តទៅនៅថ្ងៃឍពុធ ទី១១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៥:០០ ហើយក្បួនដង្ហែរ ដែលមានអមដោយម៉ូតូធំចំនួន១២គ្រឿងនោះ នឹងចាប់ចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាត់តាមផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅមហាវិថីព្រះនរោត្តម-វិមានឯករាជ្យ បត់ឆ្ពោះទៅផ្លូវសុធារស ព័ន្ធសួនច្បារនាគបាញ់ទឹក ចូលមកមហាវិថីនរោត្តមកាត់តាមវិមានឯករាជ្យម្តងទៀត ដើម្បីឆ្ពោះមកកាត់ទីស្នាក់ការ NOCC។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី៩ ឆ្នាំ២០១៧ (9th World Body Building and Physique Sports Championships) នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២ ខែតុលា ហើយបានបញ្ចប់ កាលពីថ្ងៃចន្ទ ម្សិលមិញកីឡាករ សំបូរ ណាន បានឈ្នះមេដាយមាស ក្នុងការប្រកួតវិញ្ញាសារូបរាងកាយផ្នែកសាច់ដុំ កម្ពស់ចាប់ពី១,៧៥ម៉ែត្រឡើង(Men’s Athletic Physique up to 175 cm) ហើយ តឹក ប៊ុនវី បានឈ្នះមេដាយប្រាក់ លើវិញ្ញាសានេះដែរ ។ រីឯកីឡាករ ណុំ សុបិន្ត បានឈ្នះមេដាយសំរឹទ្ធ លើការបង្ហាញរូបរាងកាយផ្នែកសាច់ដុំ កម្ពស់ចាប់ពី១,៦៧ម៉ែត្រ។

បើតាមអនុក្រឹត្យស្តីពីការផ្តល់ប្រាក់រង្វាន់គឺ សំបូរ ណាន នឹងទទួលបានប្រាក់រង្វាន់១២០លានរៀល តឹក ប៊ុនវី បាន៨០លានរៀល ហើយ ណុំ សុបិន្ត នឹងបាន៦០លានរៀលពីការឈ្នះមេដាយសំរឹទ្ធរបស់គេ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77