v9

ទស្សនាវីដេអូ ការលេង និងការបញ្ជូនបាល់បញ្ចូលទី របស់ Anthony Martial ក្នុងឆ្នាំ ២០១៧នេះ !!

1 month ago​ | ដោយ vdara

Anthony Martial ជាកីឡាករឆ្នើមម្នាក់ ដែលមានអាយុ 21ឆ្នាំ ត្រូវបានអតីតគ្រូបង្វឹក Man.United លោក Luis Van Gaal នាំយកពីក្រុម Monaco កាលពីឆ្នាំ 2015 ប៉ុន្តែក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីសញ្ជាតិ​ព័រទុយហ្គាល់ លោក Jose Mourinho កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មិនសូវបានចូលលេងក្នុងជម្រើស 11 នាក់ដំបូងនោះទេ។ ហើយក្រុមកាំភ្លើងធំ Arsenal បានត្រៀមកញ្ចប់ទឹកប្រាក់ដើម្បីដាក់សំណើរដល់ក្រុមប្រជែងលីក Man.United ក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេង Antony Martial មកកាន់ ពហុកីឡាដ្ឋាន Emirate Stadium ប្រសិនជាខ្សែប្រយុទ្ធ Alexis Sanchez ត្រូវចាកចេញនៅកំលុងពេល ទីផ្សារដោះដូរកីឡាករ ដែលនឹងបើកនាខែមករាខាងមុខនេះពិតប្រាកដមែននោះ។

ខាងក្រោមនេះជាវីឌីអូ ដែលបង្ហាញពីទម្រង់លេងរបស់កីឡាករ Anthony Martial ក្នុងឆ្នាំ ២០១៧នេះ ៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77