v9
V9BET

Bayern Munich កំពុងទាក់ទងលោក Luis Enrique ស្របពេលមជ្ឈដ្ឋានជឿថា លោក PepGuadiola ជាអ្នកជួយជ្រោមជ្រែង

2 years ago​ | ដោយ V-Dr

អតីតគ្រូបង្វឹកក្រុមBarcelonaលោក Luis Enrique ត្រូវបាន ទូរទស្សន៏អាឡឺំម៉ង់ Sport1 បានផ្សព្វផ្សាយថា៖ រូបលោកកំពុងក្លាយជាគោលដៅទី 1 ក្នុងការនាំយកមកដឹកនាំក្រុមបន្តពីលោក Carlo Ancelloti ដែលត្រូវ ក្លឹបបណ្តេញចេញកាលពីសប្តាហ៏មុន។អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញវ័យ 41ឆ្នាំ បានជួយក្រុមលើកពាន 3 សម្រាប់រដូវកាលដំបូង និង បន្ទាប់ ពេលចូលមកដឹកនាំក្រុម Catalan ។ ប៉ុន្តែរដូវកាលមុន(2016-2017)បានសម្រេចចិត្តចាកចេញពីក្រុមក្រោយដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ធ្លាក់ទម្រង់លេង។

ក្រុម Bayern Munich បច្ចុប្បន្ន នៅមិនទាន់រកបានគ្រូបង្វឹកឈុតធំអចិន្រ្តៃយ៏នៅឡើយទេ ក្រោយពេលចែកផ្លូវជាមួយអតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Ancelloti ស្របពេលប្រធានក្រុមលោក Uli Hoeness បានកំណត់ចេញគោលដៅទី 1 គឺលោក Luis Enrique នេះតែម្តង។

អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុម Bayern Munich ឈ្នះពានធំៗ 3 និង បច្ចុប្បន្នកំពុងដឹកនាំក្រុមមេឃខៀវ Man.City ត្រូវបានគេឃើញមានវត្តមាន និងបានផ្តល់ជាយោបល់ជាមួយលោក Hoeness ប្រធានក្លឹប Bayern Munich កាលពីថ្ងៃអង្គារ។ នៅក្នុងការជួបគ្នានោះមានការដកស្រង់សម្តីរបស់លោក Hoeness បានសួរទៅកាន់លោក Pep ថា៖ នរណាគេដែលគួរនិងត្រូវបានតែងតាំងសម្រាប់គ្រូបង្វឹកថ្មី របស់ក្រុម Bayern Munich យើង? ខណៈដែលលោក Pep មានកាសប្បាយចិត្តនិងការប្រឹក្សាយល់បល់ និង ផ្តល់ជាដំបូន្មានជាមួយអតីតក្រុមរបស់ខ្លួន។

អតីតគ្រូបង្វឹកក្រុម Dortmund លោក Thomas Tuchel និងគ្រូបង្វឹក At.Madrid លោក Diego Simeone ហើយនិង អតីតគ្រូបង្វឹកក្រុម Man.United ក៏ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីសម្រាប់ជ្រើសរើសមកដឹកនាំក្រុម Bayern Munich ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.