v9

Everton ចង់បានខ្សែប្រយុទ្ធ Dumbia របស់ Sporting Lisbon ដើម្បីជំនួស Lukaku

3 months ago​ | ដោយ V-Dara

ក្រុម Everton បានត្រៀមរួចរាល់ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ក្លឹបនៅក្របខណ្ឌកំពូលព័រទុយហ្គាល់ Sporting Lisbon កីឡាករ Seydou Doumbia នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ឆ្នាំ2018 ខាងមុខនេះ។ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូឌីវ័ររូបនេះ មានតម្លៃខ្លួនទិញផ្តាច់កុងត្រា 55លានផោនស្របពេលកិច្ចសន្យារូបគេ មានសុពលភាពរហូតដល់ឆ្នាំ2020 ។

ក្រុម Everton ចង់បាន Dumbia ដើម្បីមកជំនួសការចាកចេញរបស់អតីតខ្សែប្រយុទ្ធ Lukaku ដែលបានផ្លាស់ទៅលេងនៅក្រុម Man.United ក្នុងតម្លៃ 80លានផោនកាលពីរដូវក្តៅកន្លងទៅ។

Dumbia ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះធ្លាប់លេងនិង ឈ្នះពានចំនួន 6 ជាមួយក្រុម CSKA Moscow និងពានផ្ទាល់ខ្លួន 3 (Footballer of the year) 1 ជាមួយក្រុម CSKA Moscow និង 2 ទៀតជាមួយក្លឹបស្វីស Youong Boys ។ សម្រាប់ការប្រកួតអោយក្រុមជម្រើសជាតិ បង្ហាញខ្លួនអោយក្រុមរហ្សនាមដំរីព្រៃកូឌីវ័រ បាន 36 ប្រកួត និង ជួយ ក្រុមលើកពាន African Nation Cup នៅឆ្នាំ2015 ។

ក្រុម Everton បានចំណាយប្រាក់ជាង 100លានផោនសម្រាប់នាំចូលកីឡាករនៅរដូវកាលថ្មី (2017-2018) នេះ ប៉ុន្តែការ ចាប់ ផ្តើមប្រកួតអស់រយៈពេលសប្តាហ៏ទី 6 សរុបឈ្នះ 2 ប្រកួតស្មើ 1 និងចាញ់ 3 មាន ចំណាត់ ថ្នាក់ទី 14 ប៉ុណ្ណោះ ។ អ្នកចាត់ការក្រុម Everton លោក Ronald Koeman មានខ្សែប្រយុទ្ធពីររូបគឺៈ Sandro Ramirez អតីតខ្សែប្រយុទ្ធក្រុម Barcelona ពីក្លឹប Malaga ក្នុងតម្លៃ 5,2លានផោន ប៉ុន្តែកីឡាកររូបនេះនៅមិនទាន់បានបង្ហាញ ទម្រង់លេងអោយបានល្អនៅឡើយទេ។ ហើយសម្រាប់ខ្សែប្រយុទ្ធចាស់វស្សា Rooney រកបានត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ និងកំពុងមានបញ្ហារបួសភ្នែកក្រោយប៉ះទង្គិចជាមួយកីឡាករ ក្រុម Bounemouth ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dream Team FC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77