v9
V9BET

Juventus ចង់​​បាន​​អ្នក​​ចាំទី Jan Oblak របស់​​ក្រុម At.Madrid មក​​ជំនួស Buffon

2 years ago​ | ដោយ V-Dr

កីឡាករ​អ្នក​ចាំទី​ជើង​ចាស់ Gianluigi Buffon របស់​ក្រុម​ស្រ្តីជរា Juventus និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី និង​ត្រៀម​ចូល​និវត្តន៏​​ពីកីឡាក​រ​​បាល់ទាត់​នៅ​ក្រោយ​ការ​​ប្រកួត​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​​ពាន​​រង្វាន់ World Cup នៅ​ប្រទេស​រុស្សី​នាឆ្នាំ​ក្រោយ 2018 ចប់​រួចរាល់។

បច្ចុប្បន្ន​ក្រុម​ជើងឯក Serie A 5 សម័យ​​ជាប់​គ្នា​នេះ ត្រូវ​បាន​រាយ​ការណ៏​មក​ថា​កំពុង​សំលឹង​និង​ចង់​បាន​អ្នក​ចាំទី​ក្រុម At.Madrid កីឡាករ Jan Oblak ដើម្បី​មក​ជំនួស Buffon ។ គេហទំព័រ TuttoSport បាន​អោយ​ដឹងផង​ដែរ​ថា កីឡាករ​អ្នក​ចាំទី​សញ្ជាតិ​ស្លូវើនៀវ័យ 24 ឆ្នាំ Oblak គឺជាជម្រើស​អាទិភាពទី​មួយដើម្បី​នាំយក​មក​ពហុ​កីឡាដ្ឋាន Allianz Stadium ក្រោយ​​ពី​រូបគេ​បានបដិសេធ​មិន​បន្ត​កិច្ច​សន្យា​ជាមួយ​ក្រុម At.Madrid ។

តម្លៃ​ខ្លួន​របស់ Oblak អ្នក​ចាំទី​ដែល​បាន​អភិវឌ្ឃ​ខ្លួន​ក្លាយ​ជាឆ្នើមមួយរូបនៅតំបន់អឺរ៉ុបនេះគឺមានចំនួនរហូត​ដល់ 89 លាន​ផោន ប្រសិន​ជាក្រុម At.Madrid ព្រមអោយក្រុម Juventus ទិញ​នៅតម្លៃផ្តាច់​កុងត្រានោះ។ Buffon មានវត្តមានអោយក្រុម Juventus បាន 627 ប្រកួត ក្រោយចាប់​តាំងពី​ផ្លាស់​ពីក្រុម Parmar នៅឆ្នាំ 2001 និង ជួយ​​ក្រុម​​លើក​ពាន 10 ដង ពាន Coppa Italia 3 ដង និងពានSupercoppa 5 ដង ហើយនៅឆ្នាំ 2007 បានជួយក្រុម​អោយ​វិលពីក្របខណ្ឌ Italy Serie B វិញ ក្រោយ​​ការដាក់​​ទណ្ឌ​​កម្ម​កាត់​ទៅ​លេង​1 រដូវកាល។ អ្នកចាំទីវ័យក្មេង និង មានទេពកោសល្យ Gianluigi Donnarumma របស់ក្រុម AC Milan ក៏ជាបេក្ខភាពដែលក្រុម Juventus ចង់បាន​មក​ជំនួស Buffon ផងដែរ។

សម្រាប់​ក្រុមជម្រើសជាតិអ៊ីតាលីវិញ Buffon បានជួយក្រុមអោយឈ្នះពាន World Cup 2006 នៅប្រទេសអាឡឺម៉ង់ ក្រោយ​ផ្តួល​បារាំង​នៅវគ្គផ្តាច់ព្រ័ត្រ​ដោយបាល់ប៉េណាំងទី។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dreamteamfc



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.