v9

Iker Casillas បំបែកកំនត់ត្រាចូលលេងស្មើជាមួយ Ryan Giggs និងច្រើនជាងគេបំផុតនៅ នៅChampion League

9 months ago​ | ដោយ V-Dara

កីឡាករ Iker Casillas បានចូលលេងអោយក្រុម Porto កាលពីថ្ងៃពុធទី 13 កញ្ញាកន្លងទៅនេះទល់និងក្រុមភ្ញៀវ Besiktas នៅការប្រកួតជម្រុះ Champion League ក្នុងពូលដើម្បីសន្សំពិន្ទុ។ ការចូលលេងរបស់ Casillas លើកនេះ នេះជាការប្រកួតសម្រាប់រដូវកាលទី 19 ជាមួយក្លឹបថ្មី ហើយកំនត់ត្រាចូលលេងនេះ គឺស្មើទៅនិងវីរបុរស Ryan Gigg របស់ក្រុមបិសាចក្រហម Man.United កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបដ៏ល្បីល្បាញ(កំនត់ត្រាចំនួនឆ្នាំចូលលេងគឺស្មើគ្នា)។

អតីតអ្នកចាំទីក្រុមជម្រើសជាតិអេស្បាញនិង វ័យ36ឆ្នាំរូបនេះ ធ្លាប់បានជួយក្រុម Real Madrid ឈ្នះពាន ChampionLeague 3 ដងចូលលេងអោយក្រុម ក្លឹបស្តេចស Real Madrid នៅពេលរូបគេមានវ័យ 18 ឆ្នាំ និងលេងបាន 169 ប្រកួត។ សម្រាប់កីឡាករមួយចំនួនទៀតគឺមានដូចជា មិត្តរួមជាតិ Xavi Hernandez ចូលលេងបានត្រឹមតែ 157 ប្រកួត និង Ryan Giggs លេងបានត្រឹមតែ 151 ប្រកួតប៉ុណ្ណោះ។

យោងស្ថិតិជាផ្លវូការណ៏ចេញដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA) សរុបជារួមសម្រាប់ Casillas ចូលលេងអោយការប្រកួតសរុបនៅពានរង្វាន់ទ្វីបអឺរ៉ុបបានៈ 176 ប្រកួត គឺច្រើនជាងអតីតកីឡាករខ្សែការពារប្រវត្តិសាស្រ្តអ៊ីតាលី Paolo Maldini របស់ក្រុម AC.Milan ចូលលេងបាន 174 ប្រកួត និងអតីតខ្សែបម្រើរួមជាតិអេស្បាញរបស់ក្រុម Barcelona កីឡាករ Xavi បាន 173 ប្រកួត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.