v9

Paul Pogba និងអវត្តមាន 1 ខែដោយសាររបួសសរសៃពួរជង្គង់

1 week ago​ | ដោយ vdara

ខ្សែការពារតម្លៃខ្លួនថ្លៃបំផុតរបស់ក្រុមបិសាចក្រហម Man.United កីឡាករ Paul Pogba និងអវត្តមានពីការប្រកួតយ៉ាងហោចណាស់ 4 សប្តាហ៏ (1ខែ) បន្ទាប់ពីរងរបួសសរសៃពួរជង្គង់នៅក្នុងជំនួបប្រកួតវគ្គជម្រុះសន្សំពិន្ទុនៅក្នុងពូល A រវាងក្រុមម្ចាស់ផ្ទះ Man.United ផ្តួលក្រុមភ្ញៀវមកពីស្វីសក្រុម Basel ដោយ លទ្ធផល 3:0 នៅក្របខណ្ឌ UEFA Champion Leageue កាលពីយប់ថ្ងៃអង្គារនេះ។

Pogba កីឡាករកំណត់ត្រាតម្លៃខ្លួនថ្លៃបំផុតទី3របស់ពិភពលោករូបនេះ បានចាប់ផ្តើមមានអការៈពើត និង ឈឺចាប់នៅចន្លោះសរសៃពួរបន្ទាប់ពីចូលប្រកួតបានត្រឹមតែ 18 នាទីប៉ុណ្ណោះ។ ជាមួយសកម្មភាពដើរចេញពីទីលានប្រកួតដោយប្រើឈើច្រត់ និង លទ្ធផលបង្ហាញការពិនិត្យដោយម៉ាស៊ីនស្កេន បានបង្ហាញប្រាប់ពីអការៈរបួសរបស់គេត្រូវសម្រាកពីការប្រកួតមួយរយៈ និង ដែលបង្កើតជាក្តីព្រួយបារម្មណ៏ដល់បណ្តាប្រិយមិត្តអ្នកគាំទ្រ ។ប៉ុន្តែទោះបីជា យ៉ាងណាគ្រូបង្វឹក Mourinho បានចេញមកអះអាង និង និង បង្ហាញនៅសុទិដ្ឋិនិយម ដើម្បីដឹកនាំក្រុម លេងដោយភាពជឿជាក់នៅកំលុងពេលអវត្តមានកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិបារាំងរូបនេះក៏ដោយ។

ថ្លែងប្រាប់គេហទំព័រ Sky Sports បន្ទាប់ពីចប់ការប្រកួត អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ប្រាប់គេទំព័រកីឡា Sky Sports ថា៖ ក្រុមកីឡាបាល់ទាត់គឺដូច្នេះ ហើយជៀសមិនផុតពីរបួស និង ការសំរាក បើទោះបីជាគ្មានគាត់ (Pogba) ពួកយើងនៅមាន Herrera, Michael Carrick, Fellaini និង Matic ។ អវត្តមានរបស់ខ្សែបម្រើដ៏មានឥទ្ធិពលរូបនេះ និង ធ្វើអោយប៉ះពាល់ដល់ក្រុមក្នុងកាតព្វកិច្ចនៅក្របខណ្ឌ English Premier League ជាមួយក្រុម Everton, Southampton, Crystal Palace និង ការប្រកួតនៅពានរង្វាន់ Champion League ជាមួយក្រុម CSKA Moscow និង ក្រុម Burton ផងដែរ។

ការជួបប្រទះមុខរបួសសរសៃពួរជង្គង់ដដែលនេះគឺជាលើកទី3ហើយសម្រាប់អតីតកីឡាករ Juventus រូបនេះ បន្ទាប់ពីផ្លាស់ពីក្រុមជើងឯក SerieA មកលេងអោយអតីតក្រុមរបស់ខ្លួនបានរយៈពេល 13 ខែកន្លងមកនេះ។ យោងគេទំព័រកីឡា DailyMirror៖ Pogba កំពុងតស៊ូជំនះនិងរបួសដដែលនេះដើម្បីការពារអោយទម្រង់របស់គេអោយឈានដល់ចំនុចកំពូល។ចាប់ផ្តើមការប្រកួតរដូវកាល Premier League ថ្មីនេះ កីឡាករវ័យ 24 ឆ្នាំរូបនេះ រកគ្រាប់បាល់បាន 2 គ្រាប់ ជាមួយនិង ការ Assists បាន 2 គ្រាប់ សម្រាប់ការប្រកួត 4 សប្តាហ៏កន្លងមក។ Pogba និង ត្រូវបានសង្ឃឹមថាជាទាន់ពេល ក្នុងជំនួបដ៏សំខាន់មួយទៀតទល់និងក្រុមហង្សក្រហម Liverpool នាថ្ងៃទី 14 ខែតុលាខាងមុខនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77