v9

Rio Ferdinand បង្ហើបប្រាប់ឈ្មោះក្លឹបនិងមានឪកាសលើកពាន Champion League រដូវកាលនេះ

1 week ago​ | ដោយ vdara

នៅក្នុងបទសម្ភាសន៏ និង ការជជែកគ្នាក្នុងកម្មវិធីកីឡា BT Sport កីឡាករ Rio Ferdinand អតីតខ្សែការពារជើងចាស់ ក្រុម Man.United និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានប្រមើលមើលថាៈ ក្លឹបតោខៀវ Chelsea ម្ចាស់ជើងឯក English Premier League រដូវកាល (2016-2017)និងមានឪកាសលើកពានលំដាប់កំពូលនៅអឺរ៉ុប សំរាប់រដូវកាលថ្មីនេះ។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេសមួយនេះធ្លាប់បានលើកពាន Champion League ជាលើកទី 1 ក្នុងប្រវត្តិសាស្រ្តកាលពីឆ្នាំ 2012។ និយាយដល់អតីតក្រុមចាស់របស់ខ្លួនគឺ Man.United និង ក្លឹបដែលបានចំណាយប្រាក់ទិញកីឡាករមករួមក្លឹបច្រើនបំផុតគឺក្លឹប Man.City វីរបុរសក្រុមបិសាចក្រហម Man.united រូបនេះ នៅតែបញ្ជាក់សាជាថ្មីថាក្រុមរបស់អ្នកចាត់ការលោក Antonio Conte មានឪកាស និង គួបផ្សំកីឡាករដែលមានសមត្ថភាព អាចធ្វើអោយពួកគេនិងឈ្នះពានជាលើកទី 2។

Ferdinand បានជួយក្រុម Man.Unitedលើកពាន Premier League 6 ដង និង Champion League 1 សម័យរូបនេះ បានបញ្ជាក់ជាចុងក្រោយថាៈក្រុម Man.United គឺមានឪកាសដូចគ្នាផងដែរ ខណៈពេលបច្ចុប្បន្នពួកគេមានខ្សែប្រយុទ្ធដល់ទៅបីរូប សម្រាប់ប្រកួតប្រជែង ហើយប្រសិនបើយើងសំលឹងមើលពីទម្រង់លេងកន្លងមក Rashford ធ្វើបានយ៉ាងល្អ ពិសេសគឺការចែកបាល់អោយទៅដៃគូនៅតំបន់ប្រយុទ្ធគឺ Lukaku នោះ។ ជាលទ្ធផលការប្រកួតនៅក្របខណ្ឌChampion League ក្រុម Man.United បានយកឈ្នះក្រុម Basel ក្នុងវគ្គសន្សំពិន្ទុក្នុងពូល A កាលពីយប់ថ្ងៃពុធកន្លងមកនេះ ស្របពេលក្រុម Chelsea បានបំបាក់ក្រុមមក ពីប្រទេស អាហ្សែបែហ្សង់ រីឯ ក្រុម Qarabag FK ដោយលទ្ធផល 6:0 ក្នុងពូល C ហើយក្រុម Man.City ក៏បានបំបាក់ក្រុមម្ចាស់ផ្ទះ Feyenood ដោយលទ្ធផល4:0ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77