v9

ស្វែងយល់កំណត់ត្រាទាំង 5 ចំនុចដែលកំពូលខ្សែប្រយុទ្ធ Lionel Messi មិនទាន់បានបំបែក

2 months ago​ | ដោយ vdara

កំពូលខ្សែប្រយុទ្ធឆ្នើមLionel Messiបានអភិវឌ្ឈជាកីឡាករលំដាប់ពិភពលោកជាមួយពានរង្វាន់បាល់មាស(Ballon Do’r) 5 សម័យនៅរយៈពេលជាងពីរទសវត្សចុងក្រោយនេះ។ កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះត្រូវ អ្នកស្នេហាវិស័យ កីឡាបាល់ទាត់ប្រសិទ្ធិនាមថា៖ ជាកីឡាករបាល់ទាត់លេងបាល់ដូចប្រើវេទមន្ត ដោយសារល្បឿន នៃការបណ្តើរបាល់ ការអូស និង ញាក់បាល់ចេញពីការរារាំងរបស់សមភាគីម្ខាងទៀត ដូចជា ឧបសគ្គដែលប្រឈម នៅលើវាលស្មៅជាដើម។ ប៉ុន្តែទោះបីជាឈានដល់ចំនុចកំពូល និង ជួយក្រុម Barcelona ឈ្នះពានយ៉ាង ច្រើនកន្លង មកយ៉ាងណាក្តី ក៏នៅមានចំនុចវិជ្ជមាន 5 ចំនុចដែលរូបគេអាចនិង បំបែកកំណត់ត្រាប្រវត្តិសាស្រ្តអោយក្រុម ក៏ដូចជាជម្រើសជាតិនៅពេលអនាគតប្រសិនរូបគេសម្រេចចិត្តបន្តលេងនៅក្រុម Barcelona និង ក្រុមអាហ្សង់ទីនបន្តទៀត។

ខាងក្រោមនេះគឺជាកំណត់ត្រា 5 ចំនុចដែលកំពូលខ្សែប្រយុទ្ធនិយមប្រើជើងឆ្វេងរូបនេះមិនទាន់បានបំបែក

1.បង្ហាញខ្លួនអោយក្រុមBarcelonaច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

Messi ចាប់ផ្តើមអាជីពចូលលេងបាល់ទាត់អោយក្រុមអ្នកមានបុណ្យដំបូងនៅឆ្នាំ2004 កំលុងពេលរូបគេនៅមានវ័យ17ឆ្នាំ និង វ័យក្មេងជាងគេនៅក្របខណ្ឌLa Liga ជំនាន់នោះ ប៉ុន្តែកំណត់ត្រានោះត្រូវបានបំបែកដោយមិត្តរួមក្រុមកីឡាករBojan។ រយៈពេល 13 រដូវកាលកន្លងមកនេះបង្ហាញខ្លួនអោយ Barcelona បាន 385 ប្រកួត Messi រកគ្រាប់បាល់អោយក្រុម បានចំនួនច្រើនជាង 550 គ្រាប់។ ហើយសម្រាប់អនាគត 4 ទៅ 5 ឆ្នាំខាងមុខ គឺគេអាចនិងពិបាកប៉ាន់ស្មាន នៅចំនួនគ្រាប់បាល់ដែលកីឡាឆ្នើមរូបនេះ និង រកបានបន្ថែមទៀតសម្រាប់ក្រុម។ ប៉ុន្តែទោះបីជាយ៉ាងណានៅពេលបច្ចុប្បន្ននេះ Messi ស្ថិតនៅពីក្រោយកីឡាករអតីតមិត្តរួមក្រុម Xavi Hernandez ជាកីឡាករឈរនៅលើគេក្រោយបង្ហាញខ្លួន 869 ប្រកួតអោយក្រុម គិតពីឆ្នាំ (1998-2015) កន្លងមក។

2.បានបង្ហាញខ្លួនអោយក្រុមអាហ្សង់ទីន បានច្រើនបំផុត

Messi ធ្លាប់បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនអោយឈ្នះពានកីឡាអូឡាំពិកនៅឆ្នាំ 2008 និងបានជួយក្រុមអោយឈានដល់ឈ្នះជើងឯករងពានរង្វាន់ World Cup 2014 និង បន្តក្លាយជាជើងឯករងCopa America នៅឆ្នាំ 2015 & 2016។ ទោះបីជាយ៉ាងនេះក្តី កីឡាខ្សែប្រយុទ្ធឆ្នើមរូបនេះធ្លាប់បានលាឈប់ពីក្រុមជម្រើសជាតិម្តងរួចមកហើយក្រោយបរាជ័យផ្ទួនៗពីរដងនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ជាមួយក្រុមជម្រើសជាតិឈីលី ប៉ុន្តែក្រោយសម្រេចចិត្តត្រលប់មកជួយក្រុមវិញ គឺរូបគេនៅមានឪកាសអាចនិងបំបែកកំនត់ត្រាចូលលេងអោយក្រុមជម្រើសជាតិបានច្រើនបំផុត។ Messi បង្ហាញខ្លួនសរុបបាន 120 ប្រកួតអោយក្រុមជម្រើសជាតិ គឺនៅតិចជាងកំនត់ត្រារៀមច្បងអតីតកីឡាករ Inter Milan ខ្សែការពារខាងស្តាំ Javier Zanetti ដែលបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបានរហូតដល់ 143 ប្រកួតឯណោះ។

3.ឈ្នះពានរង្វាន់ Champion League ច្រើនបំផុតជាមួយក្លឹប

Messi ឈ្នះពានរង្វាន់ដ៏ធំនៅទ្វីបអឺរ៉ុបជាមួយក្រុម Barcelona បានតែ 3 ដងប៉ុណ្ណោះគឺនៅឆ្នាំ(2009,2011,2015) ខណៈដែលក្រុមធ្លាប់គ្រងពានរង្វាន់នេះរហូតដល់ទៅ 5 ដងឯណោះក្នុងប្រវត្តិសាស្រ្ត។ រីឯកីឡាករដែលធ្លាប់លើកពាននេះច្រើនបំផុតក្នុងប្រវត្តិសាស្រ្តគឺកីឡាករ Adrea Iniesta បានចំនួន4ដង (2006,2009,2011,2015)។

4.រកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ការប្រកួត 1 ប្រកួតនៅក្របខណ្ឌ La Liga

ទោះបីកន្លងមក Messi និង កីឡាកឆ្នើម Cristiano Ronaldo របស់ក្រុម Real Madrid ធ្លាប់រកបានគ្រាប់បាល់ច្រើនជាងគាត់ នៅក្នុងការប្រកួតត្រឹមតែ 1 ប្រកួត(Single Match)ទាំងនៅក្របខណ្ឌ La Liga និងនៅក្របខណ្ឌ Champion League កន្លងមកក្តី។ មកដល់ពេលបច្ចុប្បន្នគឺមិនទាន់មានកីឡាករបំបែកកំណត់ត្រាស៊ុតបានច្រើនបំផុតរហូត 7 គ្រាប់ក្នុងមួយប្រកួតនោះទេ គឺមានតែកីឡាករ Agustin Sauto របស់ក្រុម Athletic Bilbao ធ្វើបានឆ្នាំ 1932 ។ ក្រោយមកទៀតនៅឆ្នាំ 1952 និង កីឡាករ Laszlo Kubala របស់ក្រុម Barcelona រកបាន 7 គ្រាប់ដូចគ្នាផងដែរ ស្របពេល Messi និង Ronaldo ធ្លាប់រកបាន 5 គ្រាប់នៅការប្រកួតក្របខណ្ឌពីរផ្សេងគ្នាកន្លងមក។

5.រកគ្រាប់បាល់ក្នុងរយៈពេលពីរនាទីដំបូងនៃការប្រកួតកីឡាបាល់ទាត់

នេះជាកំណត់ត្រាដ៏តឹងតែងបំផុតដែលត្រូវបំបែកដោយ Lionel Messi។ គូប្រជែងសំខាន់របស់គាត់កីឡាករ Cristiano Ronaldo និងអតីតមិត្តរួមក្រុមរបស់គាត់គឺកីឡាករ Zlatan Ibrahimovic គឺជាកីឡាករពីរនាក់នៅក្នុងពិភពលោកដែលបានបំបែកកំណត់ត្រានេះ។ ប្រសិនបើគាត់អាចសម្រេចបាននូវកំណត់ត្រានេះគាត់នឹងក្លាយជាកីឡាករទី 3 ក្នុងពិភពលោកដើម្បីធ្វើដូច្នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sportskeeda

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77