v9

Tiemoue Bakayoko ចង់ឈ្នះពាន Champion league ជាមួយ Chelsea ច្រើនជាងលើកពាន Premier League

2 months ago​ | ដោយ vdara

ខ្សែបម្រើ-ការពារសមាជិកថ្មីក្រុមតោខៀវ Chelsea កីឡាករ Tiemoue Bakayoko បាននិយាយថាៈ <<ប្រសិនជាអោយ ជ្រើសរើសការឈ្នះពានជាមួយ Chelsea នៅរដូវកាលថ្មី នោះ គឺប្រាកដ ណាស់ រូបគេចង់ពានរង្វាន់ដ៏ធំប្រចាំ ទ្វីបអឺរ៉ុប Champion League ច្រើនជាងពាន Premier League>>។

កីឡាករក្រុមជម្រើសជាតិបារាំងវ័យ 23 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមជើងឯក English Premier League (2016-2017) កាលពីរដូវក្តៅនេះ បន្ទាប់ពីរដូវកាលចាស់បានជួយក្រុម Monaco លើកពានកំពូល Ligue 1 បារំាង និង នាំក្រុមឈាន ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champion League ផងដែរ។ Bakayoko បច្ចុប្បន្នកំពុងមានគោលបំណងខ្ពស់ ដើម្បីចង់ឈ្នះពានជាមួយក្លឹបថ្មីគឺ Chelsea នេះតែម្តង។

អតីតកីឡាករក្រុម​ Rennes រូបនេះបន្តថាៈវាគឺជាក្តីសុបិន្តរបស់ខ្ញុំក្នុងការលើកពាន Champion League ដ៏ធំនៅអឺរ៉ុប មួយនេះ។ ខ្ញុំប្រាកដណាស់ចង់ឈ្នះពាន ដែលមានការប្រកួតប្រជែងដ៏ពិបាកមួយ។ វាមិនមែនជារឿងងាយនោះទេ ប៉ុន្តែយើងត្រូវតែខិតខំប្រឹងប្រែងដើម្បីមានឪកាសទទួលជោគជ័យ ខណៈដែលក្លឹបមានបទពិសោធន៏ធ្លាប់ ឈ្នះពាន English Premier League 5 ដងរួចទៅហើយ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77