v9

Didier Drogba ប្រាប់ថាៈ កីឡាករមិត្តរួមជាតិ​ Aurier ជ្រើសរើសក្លឹបខុស

2 months ago​ | ដោយ vdara

វីរបុរសក្រុមតោខៀវ Chelsea កីឡាករ Didier Drogba បាននិយាយប្រាប់គេហទំព័រកីឡា Skysport កាលពីថ្ងៃច័ន្ទបែបកំប្លែងថាៈកីឡាករ Aurier មិត្តរួមជាតិ Ivory Coast ដែលបានផ្ទេរពីក្រុម Paris Saint Germain ទៅលេងនៅក្រុម Tottenham នាថ្ងៃបញ្ចប់នៃការទិញដូរកីឡាករក្នុងតម្លៃ23លានផោន គឺជាការជ្រើសរើសខុស។

Aurier ខ្សែការពារស្តាំវ័យ25ឆ្នាំរូបនេះ ធ្លាប់បានលេងអោយក្រុមជម្រើសជាតិជាមួយរៀមច្បងកីឡាករ Didier Drogba រយៈពេល2ឆ្នាំ កំលុងពេលអតីតខ្សែប្រយុទ្ធក្រុម Chelsea មិនទាន់ចូលនិវត្តន៏ពីក្រុម ជម្រើសជាតិ។Aurier អាចនិងដើរតាមគន្លងរបស់រៀមច្បង Drogba ជាមួយការចាប់អារម្មណ៏ពីក្រុម Chelsea និង Man.United ប៉ុន្តែទីបំផុត គាត់បាន ជ្រើសរើសការផ្ទេរទៅលេងនៅ Tottenham ខណៈដែលក្រុមជើងឯក English Premier League បាននាំយកខ្សែការពារស្តាំរបស់ក្រុម Torino កីឡាករ Davide Zappacosta ជំនួសវិញ ។

អតីតវីរបុរសដែលជួយក្រុម Chelsea លើកពាន Premier League 4ដង ( 2004–05, 2005–06, 2009–10, 2014–15) Uefa Champion League 1​ ដង(2011-2012) បានបន្ថែមថាៈ Aurier រីករាយនិងជ្រើសរើសការទៅលេងនៅក្រុមអង់គ្លេសគឺ Tottenham ។ទោះបីជាយ៉ាងណាគាត់គឺជាប្អូនប្រុសដ៏ល្អ ហើយការជ្រើសក្រុមនេះពួកយើងរីករាយនិងត្រៀមជួយគាត់ជានិច្ច។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77