v9

អតីតខ្សែការពារ Paolo Maldini ប្រាប់ឈ្មោះកីឡាករល្បីល្បាញពីររូបដែល ពិបាករារាំងបំផុត

2 months ago​ | ដោយ vdara

អតីតខ្សែការពារប្រវត្តិសាស្រ្តនិងជាវីរបុរសបាល់ទាត់ក្រុម AC.Milan កីឡាករ Paolo Maldini បានប្រាប់ឈ្មោះអតីតកីឡាករឆ្នើមល្បីល្បាញពីររូបមកពីតំបន់អាមេរិកឡាទីន គឺ 1.អតីតវីរបុរសបាល់ទាត់ក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករDiego Maradona និង 2.កីឡាវីរបុរសក្រុមជម្រើសជាតិប្រេស៊ីលខ្សែប្រយុទ្ធRonaldo ដែលរូបគេពិបាកក្នុងការការពារ និង រារាំងបំផុតក្នុងអាជីពបាល់ទាត់កន្លងមក។

Maldini ខ្សែការពារដែលមានកំនត់ត្រាលេងអោយក្រុម AC.Milan ច្រើនជាង 1000 ប្រកួតសម្រាប់ក្រុមបាល់ទាត់អាជីព និង ជម្រើសជាតិអ៊ីតាលីព្រមទាំងមានមិត្តរួមជាតិដូចជាៈ Roberto Baggio, Lothar Matthaus, Michel Platini ដែលសុទ្ធសឹងមានប្រវត្តិប្រកួតមិនតិចជាង 1000 ដងដូចគ្នា។

នៅក្នុងបទសម្ភាសន៏ថ្លែងប្រាប់គេហទំព័រ Bild ខ្សែការពារដែលចំណាយពេលរហូតដល់ 24 ឆ្នាំលេងអោយតែក្រុម AC.Milan តែមួយគត់ក្នុងអាជីពបាល់ ទាត់របស់ខ្លួន បាននិយាយថាៈ ពិតជាភព្វសំណាងរបស់ខ្ញុំណាស់ ដែលបានលេងទល់ជាមួយកីឡាករ ឆ្នើមលំដាប់ពិភពលោកជាមួយអតីតកីឡាករ Diego Maradona កំលុងគាត់លេងអោយក្រុមNapoli នៅចន្លោះឆ្នាំ 1984 និងក្រោយពេលរូបគាត់ជួយក្រុមអាហ្សង់ទីនឈ្នះពានWorld Cupនៅឆ្នាំ1986 និងក្រោយមកទៀត

ខ្សែការពារដែលជាសមាជិកជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup 2006 នៅអាឡឺម៉ង់ រូបនេះបន្ថែមទៀតថាៈ ចំណែកឯខ្សែប្រយុទ្ធ Ronaldo របស់ប្រេស៊ីល ក៏រឹតតែអស្ចារ្យថែមទៀត នៅក្នុងអាជីពបាល់ទាត់អាជីពកំលុងពេលរូបគេលេងអោយក្រុម Inter Milan។ ពួកគេគឺជាកីឡាករដ៏អស្ចារ្យ ហើយពិតជាពិបាករារាំង និង បញ្ឈប់សកម្មភាពបណ្តើរបាល់ របស់ពួកគេ ពិសេសនៅតំបន់គ្រោះថ្នាក់ កំលុងពេលដែលត្រូវលេងប្រឈមនិងកំពូលកីឡាករទាំងពីររូបនេះម្តងៗនៅរាល់ការប្រកួតនៅក្របខណ្ឌ SereiA របស់អ៊ីតាលីនោះ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77