v9

Messi ជួយឲ្យ Barca ផ្តួល Juventus ខណៈ PSG លត់ Celtic ចាស់ដៃ

2 months ago​ | ដោយ vdara

ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុងពេលក្រុម Barcelona ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ លើក្រុមសេះបង្កង់ Juventus ដើម្បីចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេទាំងភាពជឿជាក់ ស្របពេលដែលក្រុម Paris Saint-Germain, Manchester United និង Chelsea ក៏បានកត់ត្រាជ័យជម្នះដ៏ធំផងដែរ កាលពីថ្ងៃអង្គារ។

ក្រោយពីជួបបញ្ហាផ្ទៃក្នុងនៅរដូវក្តៅនេះ ការជួបប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុននៅលើទឹកដ៏ខ្លួនឯង ប្រហែលជាមិនមែនជាការប្រកួតដែលក្រុម Barcelona ចង់បានឡើយ ប៉ុន្តែ Messi បានលេងយ៉ាងល្អឥតខ្ចោះដើម្បីជួយឲ្យ Barca ទទួលបាន ៣ ពិន្ទុពេញ។

កីឡាករចំណូលថ្មី Ousmane Dembele ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសទាំង ១១ នាក់ដំបូងសម្រាប់ក្រុម Barcelona នៅកីឡដ្ឋាន Camp Nou ប៉ុន្តែ Messi គឺជាអ្នកដែលបានបង្កើតឲ្យមានការចាប់អារម្មណ៍តាមរយៈការរកគ្រាប់បាល់បើកឆាកនៅជិតបញ្ចប់តង់ទី ១ ក្រោយពីការលេងស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយនឹង Luis Suarez។ ក្រោយមក Messi បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Ivan Rakitic ដើម្បីជួយឲ្យ Barca បន្ថែមការនាំមុខរបស់ខ្លួននៅនាទីទី ៥៦ ហើយបន្ទាប់មក ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ បានរកគ្រាប់បាល់ទី ២ របស់ខ្លួនដើម្បីបំពេញការទទួលជ័យជម្នះដ៏គួរឲ្យជឿជាក់សម្រាប់ក្រុមរបស់ខ្លួនតែម្តង។

ស្របពេលជាមួយគ្នានេះ ក្រុម PSG របស់ Neymar បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៥-០ នៅលើទឹកដីក្រុម Celtic ក្នុងទីក្រុង Glasgow៕

លទ្ធផលផ្សេងទៀត

AS Roma 0-0 Atl. Madrid
Bayern Munich 3-0 Anderlecht
Benfica 1-2 CSKA Moscow
Chelsea 6-0 Qarabag
Manchester United 3-0 Basel
Olympiakos Piraeus 2-3 Sporting

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77