v9

សាហាវ! មួយ​ជើង​របស់ Mane ធ្វើ​ឲ្យ​អ្នក​ចាំ​ទី​មេឃ​ខៀវ Ederson ដេរ ១១​ថ្នេរ

2 months ago​ | ដោយ Jerry Jr

(មេនឆេស្ទើ)៖ អ្នកចាំទី Ederson របស់ក្លឹបមេឃខៀវ Manchester City បានបង្ហោះរូបភាពរបួសលើផ្ទៃមុខ ដែលត្រូវ ១ជើងស្តាំរបស់ខ្សែប្រយុទ្ធ Sadio Mane នៃក្លឹប Liverpool នៅលើប្រព័ន្ធ Twitter ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន All Footballs។

យ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានបញ្ជាក់ពីរយៈពេលនៃការព្យាបាលរបស់ Ederson ឡើយ បានត្រឹមតែបញ្ជាក់ Mane ត្រូវរងពិន័យព្យួរជើង ៣ប្រកួតក្នុង Premier League បន្ទាប់ពីត្រូវពិន័យកាតក្រហមភ្លាមៗបណ្តេញចេញពីទីលាន ខណៈ Ederson ត្រូវបានដាក់អុកស៊ីសែន និងសែងចេញពីទីលាននោះ។

យ៉ាងណាក៏ដោយ អតីតអ្នកចាំទីក្លឹប Benfica របស់ព័រទុយហ្គាល់ ដែលត្រូវបាន Man City ទិញក្នុងតម្លៃ៣៥លានផោននៅមុនបើករដូវកាល ក៏ជាផ្នែកមួយជួយ Man City បំបាក់ Liverpool ៥-០ ផងដែរ ពោលគឺ Man City រកបាន ១គ្រាប់ហើយតាំងពីរូបគេរងរបួសទៅទៀត៕

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77