v9
V9BET

អ្នកចាំទី Buffon ប្រាប់ឈ្មោះខ្សែប្រយុទ្ធដែលរូបគេពិបាកទប់ស្កាត់បំផុតក្នុងអាជីពបាល់ទាត់

2 years ago​ | ដោយ V-Dr

កីឡាករ Gianluigi Buffon អ្នកចាំទីចាស់វស្សា របស់ក្រុមជម្រើសជាតិអ៊ីតាលី និង ក្រុមស្រ្តីជរា Juventus បានប្រាប់ឈ្មោះកីឡាករខ្សែប្រយុទ្ធឆ្នើម ដ៏គ្រោះថ្នាក់ដែលរូបគេធ្លាប់ប្រឈមកន្លងមកនោះគឺៈ វីរបុរសប្រេស៊ីល Ronaldo ខណៈអ្នកទាំងពីរធ្លាប់លេងជាសមភាគី គូបដិបក្ស កំលុងពេលខ្សែប្រយុទ្ធ Ronaldo លេងអោយក្រុម Inter Milan និង AC.Milan ខណៈ Buffon លេងអោយក្រុម Juventus ក្នុងនាមកីឡាករអ្នកចាំទី ។

Ronaldo ខ្សែប្រយុទ្ធដែលជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពាន World Cup 1994 និង 2002 បានសាងភាពល្បីល្បាញក្នុងការប្រកបអាជីពរបស់ខ្លួនជាមួយក្រុម Inter milan និង Real Madrid ហើយបានអភិវឌ្ឃខ្លួនឈានដល់ចំនុចកំពូលជាមួយការពាក់អាវស្លាកលេខ 9។

ថ្លែងប្រាប់គេទំព័រកីឡា Marca កីឡាករ Buffon អ្នកចាំទីវ័យ 38 ឆ្នាំធ្លាប់ជួយក្រុមអសូរីអ៊ីតាលីលើកពាន World Cup 2006 និង ជួយក្រុមJuventus លើកពាន Serie A 5ឆ្នាំចុងក្រោយជាប់គ្នាបាននិយាយថា៖ <<Ronaldo គាត់គឺជាកីឡាករដ៏ល្អបំផុត គួបផ្សំជាមួយល្បឿន និង កំលាំង បច្ចេកទេស ញ៉ាក់ និង បណ្តើរបាល់បានលឿន ហើយវាហាក់ដូចស្ថិតនៅក្នុងទីកន្លែងដែលគេធ្វើការពិសោធន៏ នៅពេលដែលលេង ប្រឈម និង គាត់ម្តងៗ>>។

កែសម្រួលដោយ៖ Cambosport
ប្រភពពត័មាន៖ dailymail



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.