v9
V9BET

បែលហ្ស៊ិក ឈ្នះកៅអីទៅ World Cup ខណៈបារាំង បានត្រឹមស្មើពេលជួប លុចហ្សំបួរ

2 years ago​ | ដោយ V-Dr

គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែល​ហ្ស៊ិក ក្លាយ​ជា​ប្រទេស​ដំបូង​​គេ​របស់​អឺ​រ៉ុប​ក្នុង​ការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ ២០១៨ កាលពីថ្ងៃ​អាទិត្យ ស្រប​ពេល​ដែលក្រុម​ជើង​ខ្លាំង​​បារាំង បាន​​ជួប​ភាព​អា​ម៉ាស់​ ដោយការ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​លុចហ្សំបួរ​​។

ខ្សែ​ប្រយុទ្ធ Lukaku របស់ក្លិប Manchester United បាន​តែត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ពីការ​បញ្ជូន​បាល់​ឆ្លង​របស់​ខ្សែ​បម្រើ Thomas Meunier នៅនាទី ទី​ ៧៤ ក្នុង​ទីក្រុង Piraeus ដើម្បី​រកគ្រាប់​បាល់​កាត់​សេចក្តី ខណៈ​ដែល​ការ​​ទទួល​ជ័យ​ជម្នះ​ ២-១ បាន​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក ឈ្នះ​ចំណាត់ថ្នាក់​លេខ​១ក្នុង​ការ​ប្រកួត​នៅ​តំបន់​អឺ​រ៉ុប​នៃពូល H​។ គ្រាប់​បាល់​​បញ្ចូល​ទី​ទាំង​អស់ក្នុង​ការ​ប្រកួត​នេះ បាន​​កើត​ឡើង​ត្រឹម​តែ​​រយៈ​ពេល​៥​នាទី​ប៉ុណ្ណោះ ខណៈ​ដែលការ​ស៊ុត​បាល់​ស្រាល​ៗ​របស់​​កីឡាករ Jan Vertonghen បាន​​ជួយ​ឲ្យ​ក្រុម​បែលហ្ស៊ិក​​របស់​លោក Roberto Martinez មានគ្រាប់​បាល់​នាំមុខមុន​នៅនាទី ទី​៧០​។

ប៉ុន្តែ ខ្សែ​បម្រើ​ដើម​កំណើត​ព័រ​ទុយ​ហ្គាល់ Zeca បាន​រកគ្រាប់​បាល់​តាមស្មើ​ឲ្យ​ក្រុម​ជម្រើស​ជាតិក្រិក​វិញ នៅមុន​ពេល Lukaku បាន​រក​គ្រាប់​បាល់​កាត់​សេចក្តី​ដែល​ជា​គ្រាប់​បាល់​ទី​ ១០ ​របស់​គេក្នុងការប្រកួត​ជម្រុះ ​៧​ លើក ក្នុង​រយៈពេ​នាទី​ក្រោយ​មក​។ ស្របពេល​ដែលនៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​ ២​ លើក​​​ទៀត ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​បាន​នាំមុខ​ដាច់​រហូត​ដល់​ទៅ​៨​ពិន្ទុ​លើក្រុម​ឈរ​លេខ ​២ បូស្នី ដែល​បាន​ទទួល​ជ័យជម្នះ ៤-០ លើក្រុម​ជម្រើស​​ជាតិហ្ស៊ី​ប្រាល់​តា ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Edin Dzeko បាន​ស៊ុត​បាល់​បញ្ចូល​ទី ​២ គ្រាប់​​។ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក នឹង​ចូល​រួម​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល អ៊ី​រ៉ង់ ជប៉ុន ម៉ិក​ស៊ិច និង​ម្ចាស់​ផ្ទះរុស្ស៊ី ក្នុង​ការ​ឈ្នះសិទ្ធិ​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ នៅឆ្នាំក្រោយ​៕

លទ្ធផល​ពីការ​ប្រកួត​គូផ្សេង​ទៀត

Belarus 0-4 Sweden

Estonia 1-0 Cyprus

Faroe Islands 1-0 Andorra

Netherlands 3-1 Bulgaria

Hungary 0-1 Portugal

Latvia 0-3 Switzerland

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.