v9

ខ្សែបម្រើ Riyad Mahrez ត្រៀមចាកចេញពីក្លឹបLeicester Cityនៅខែមករា ឆ្នាំក្រោយ

1 year ago​ | ដោយ V-Dara

ខ្សែបម្រើឆ្នើម Riyad Mahrez របស់ក្រុមកញ្ជ្រោងខៀវ Leicester City នៅតែចិញ្ចឹមចិត្ត ចង់ចាកចេញពីក្រុមជើងឯក English Premier League (2015-2016) មួយនេះក្រោយខកខានក្នុងការផ្ទេរចេញនៅរដូវក្តៅកន្លងទៅ ។ ក្លឹបដែលមានម្ចាស់ជាមហាសេដ្ឋីជាតិថៃ ទើបតែលក់ខ្សែបម្រើអង់គ្លេស Danny Drink Water ទៅអោយក្រុមតោខៀវChelsea ក្នុងតម្លៃ 35 លានផោន នៅពេលថ្ងៃចុងក្រោយនៃឪសានវាទទីផ្សារកីឡាករបានបិទកាលពីចុងខែសីហា 2017 កន្លងទៅនេះ។

ចាប់ផ្តើមរដូវកាល 2017-2018 ខ្សែបម្រើកើតនៅប្រទេសបារាំងប៉ុន្តែមានសញ្ជាតិអាល់ហ្សេរី Mahrez នៅតែបង្ហាញទម្រង់លេងបានល្អ សម្រាប់ 3 សប្តាហ៏ដើមរដូវកាលកន្លងមកនេះ គឺអាច Assist អោយក្រុមក្រុមប្រជែងលីកមានដូចជា Tottenham Hot Spur,Arsenal និង Chelsea គឺជាក្រុមដែលសម្តែងការចង់បានខ្សែបម្រើសញ្ជាតិអាល់ហ្សេរីវ័យ 26 ឆ្នាំរូបនេះ ស្របពេលក្លឹបយក្សនៅអ៊ីតាលីគឺក្រុម Roma រដូវកាលមុនធ្លាប់បានដេញថ្លៃកីឡាធ្លាប់ឈ្នះពាន PFA Player of the Year Mahrez ក្នុងតម្លៃ 32 លានផោន ប៉ុន្តែក្រុម Leicester City បានទាមទារនៅទឹកប្រាក់រហូតដល់ទៅ 50 លានផោនឯណោះសម្រាប់អតីតកីឡាករក្រុម Le Havre រូបនេះ។

Riyad Mahrez

កែសម្រួលដោយ៖ Cambosport
ប្រភពព័តមាន៖ dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.