v9
V9BET

Arsenal​ និងលក់ OZil នៅខែមករា ក្នុងតម្លៃ 55 លានផោន ដើម្បីជាសវាងការផ្ទេរដោយគ្មានតម្លៃខ្លួន

2 years ago​ | ដោយ V-Dr

យោងស្ថានីយ៏វិទ្យុអេស្បាញ Cadena Cope បានផ្សព្វផ្សាយថា៖ ក្រុមកាំភ្លើងធំ Arsenal និងដាក់លក់ខ្សែបម្រើឆ្នើម Ozil ក្នុងតម្លៃ 55 លានផោន (60 លានយូរ៉ូ) នៅពេលទីផ្សារដោះដូរកីឡាករនិងបើកម្តងទៀតនៅខែមករាឆ្នាំ 2018 ខាងមុខ ។ អនាគតនៅមិនទាន់ប្រាកដប្រជា ហើយការបន្តកិច្ចសន្យាណាមួយនៅមិនទាន់កើតមាន ជាមួយមូលហេតុតែមួយប្រសិនមិនអនុញ្ញាតិអោយរូបគេចាកចេញពីក្រុមនោះទេ ក្លឹបជើងឯក FA Cup2016-2017 មួយនេះ នឹង មិនទទួលបានទឹកប្រាក់លើតម្លៃខ្លួនរបស់កីឡាករជម្រើសជាតិអាឡឺម៉ង់វ័យ 28 ឆ្នាំរូបនេះទេ ស្របពេលកិច្ចសន្យារបស់ Ozil និងផុតកំណត់នៅបំណាច់រដូវកាលនេះជាមួយការផ្ទេរចេញដោយគ្មានតម្លៃខ្លួន(Free Treansfer) ។

ក្រុមអ្នកមានបុណ្យ Barcelona កំពុងផ្តោតអារម្មណ៏និងចង់បានកីឡាករនាំលេង (Playmaker) Ozil វ័យ 28 ឆ្នាំរបស់ក្រុមជម្រើសជាតិអាឡង់ម៉ង់ និងជាអតីតកីឡាករក្រុមស្តេចស Real Madrid ដែលធ្លាប់មានបទពិសោធន៏លេងនៅក្របខណ្ឌ La Liga ពីឆ្នាំ (2010-2013) ។ ក្រោយបរាជ័យដេញថ្លៃ ក្នុងទឹកប្រាក់ 113 លានផោន នាំយកខ្សែបម្រើ Philippe Coutinho បើទោះបីជាក្រុមបានសម្រេចជោគជ័យនាំយកកីឡាករពីររូបគឺ 1.Paulinho និង 2.Osmane Dembele មករួមក្រុមរួចទៅហើយក្តី។

Ozil ត្រូវបានរងការចោតប្រកាន់ពីប្រិយមិត្តអ្នកគាំទ្រ Arsenal ថាលេងមិនអស់ពីសមត្ថភាព សម្រាប់ការប្រកួតកន្លងមកនៅសប្តាហ៏ទី 3 នៃក្របខណ្ឌ English Premier League ក្នុងជំនួបរងបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះក្រុមហង្សក្រហម Liverpool ដោយលទ្ធផល 4:0 ។

កែសម្រួលដោយ៖ Cambosport
ប្រភពព័តមាន៖ 90min

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.