v9

McGregor នឹងឡើងទៅឈរពីលើ Ronaldo ក្នុងនាមជាអ្នកអត្តពលិក រកបានចំណូល ខ្ពស់ជាងគេបំផុត (មានវីដេអូ)

3 weeks ago​ | ដោយ Jerry Jr

តារាប្រដាល់យុទ្ធគុនចម្រុះ Conor McGregor នឹងត្រូវឡើងទៅឈរពីលើកីឡាករបាល់ទាត់ Cristiano Ronaldo នៅលើបញ្ជីអត្តពលិកមានទ្រព្យធនច្រើនជាងគេបំផុតរបស់ទស្សនាវដ្តី Forbes ក្រោយពីការប្រកួតដ៏កក្រើករបស់គេជាមួយនឹងកីឡាករមិនស្គាល់ចាញ់ Floyd Mayweather របស់អាមេរិក។

កីឡាករសញ្ជាតិអៀរឡង់រូបនេះ នឹងត្រូវឡើងទៅឈរនៅលើកំពូលតារាងក្នុងនាមជាអត្តពលិករកបានចំណូលច្រើនជាងគេក្នុងរយៈពេល១ឆ្នាំ ក្រោយពីរកបានចំណូលដល់ទៅ៧៧លានផោន (ស្មើនឹង១០០លានដុល្លារអាមេរិក)។ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Ronaldo របស់ក្លិប Real Madrid បានឡើងទៅឈរនៅលើកំពូលតារាងនៅឆ្នាំនេះ ក្រោយពីរកបានចំណូលបាន៧១លានផោន ហើយនិងត្រូវបាត់បង់តំណែងរបស់ខ្លួន បើទោះបីកីឡាករ McGregor បានរងបរាជ័យដោយសន្លប់នៅទឹកទី១០ ក្រោមថ្វីដៃរបស់កីឡាករ Mayweather ក៏ដោយ។

កាលពីពេលថ្មីៗនេះ Ronaldo ទើបតែបានធ្វើដំណើរទៅទស្សនកិច្ចនៅកន្លែងហ្វឹកហាត់របស់ម្ចាស់ជើងឯកក្នុងកម្មវិធី UFC រូបនេះ ហើយ McGregor សញ្ជាតិអៀរឡង់ បាននិយាយថា៖ «អ្នកបានស្ថិតក្នុងចំណាត់ថ្នាក់លេខ១ក្នុងនៅលើបញ្ជីរបស់ Forbes ហើយខ្ញុំបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣៥ ឬក៏ទាបជាងនេះ។ ប៉ុន្តែ ខ្ញុំអាចនឹងឡើងទៅឈរពីលើអ្នកវិញ នៅឆ្នាំក្រោយនេះ»។ ជាមួយគ្នានេះ Ronaldo បានឆ្លើយតបវិញថា៖ «ខ្ញុំមិនគិតបែបនោះឡើយ»៕

ប្រែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77