v9

U-18 កម្ពុជា ឈ្នះ U-18 Bangkok United ២-០ ក្នុងជំនួបមិត្តភាព កាលពីម្សិលមិញ

3 weeks ago​ | ដោយ Neymar

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះថៃ U-18 Bangkok United ដោយលទ្ធផល ២-០ នៅក្នុងជំនួបមិត្តភាពលើទីលានមជ្ឈមណ្ឌលបាល់ទាត់ណានឆូករបស់ថៃ កាលពីម្សិលមិញ ។

ជំនួបមិត្ដភាពនេះ បានកើតឡើងស្របពេលក្រុម U-18កម្ពុជា កំពុងបោះជំរុំហ្វឹកហាត់នៅថៃ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2017 នៅមីយ៉ាន់ម៉ានាសប្ដាហ៍ក្រោយ ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្រុមយុវជនកម្ពុជា គឺធ្វើសម្រេចដោយកីឡាករ ទៀត គឹមហេង ដែលជាប្រធានក្រុមទាំង ២គ្រាប់ ។

សូមបញ្ជាប់ថា បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់រយៈពេលមួយសប្ដាហ៍ហើយ ក្រុម U-18កម្ពុជា បន្ដដំណើរទមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2017 ដែលគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០៤-១៧ ខែកញ្ញាខាងមុខ ដោយកម្ពុជាស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងថៃ, ម៉ាឡេស៊ី, សិង្ហបុរី, ឡាវ និងទីម័រខាងកើត៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77