v9

គេហ​ទំព័រម៉ា​ឡេ​ស៊ី រិះ​គន់​ប្រទេសរបស់​ខ្លួន​ចំៗ និង​​ចាត់​ទុក​ជា​ម្ចាស់ផ្ទះ​ដ៏​អន់​បំផុត​ក្នុង​ស៊ីហ្គេម​​ឆ្នាំ​២០១៧

3 months ago​ | ដោយ Neymar

ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​​ស៊ីហ្គេម ​លើក​ទី​២៩ ឆ្នាំ​២០១៧ នឹង​ត្រូវ​បិទ​បញ្ចប់​កម្មវិធី​ប្រកួត​របស់​ខ្លួន​​នៅថ្ងៃ​ពុធនេះ មាន​ការ​រិះគន់​ជាច្រើន​ទៅលើ​ភាពមិន​ប្រក្រ​តី​នៃ​​គណៈ​កម្ម​​ការ​រៀប​ចំការ​ប្រកួត ការ​កាត់​សេចក្តី​របស់​អាជ្ញា​កណ្តាល កំហុស​បច្ចេក​ទេស​របស់​មន្ត្រី​​ការប្រកួត អំពើហិង្សា ការ​ប្រើ​​ឥរិយា​បថ​មិនមែន​ជា​អ្នក​កីឡា ការ​រើស​អើង និង​កម្សោយ​នៃ​សមត្ថ​ភាពក្នុងការ​ធ្វើ​ម្ចាស់ផ្ទះ​។

គេហ​ទំព័រ​​មួយ​របស់​ម៉ា​ឡេ​ស៊ី The Coverage បាន​ធ្វើការ​រិះគន់​ថា គណៈ​កម្ម​កា​រៀប​ចំ​ការ​​ប្រកួតកំពុង​តែ​ធ្វើ​ឲ្យ​ខូច​កេរិ៍្ត​ឈ្មោះ​ប្រទេស ហើយ​ម៉ាឡេ​ស៊ី មិន​ស័ក្តិ​សម​នឹង​ទទួល​បាននូវការ​កោត​សរសើរក្នុង​នាម​ជា​​ម្ចាស់ផ្ទះឡើយ​។ គេហ​ទំព័រ​ដដែល​បាន​បញ្ជាក់​ថា មាន​ហេតុ​ការណ៍​ជា​អវិជ្ជ​មាន​ជាច្រើន​បាន​កើតឡើង​​ចាប់​តាំងពី​១០​ថ្ងៃកន្លង​ទៅ ដែល​បានធ្វើ​ឲ្យ​ដូច​កេរិ៍្ត​ឈ្មោះ​របស់​ម៉ាឡេ​ស៊ី ខណៈ​ដែល​ពួកគេ​ក៏បានលើក​ឡើង​ពី​ចំណុច​មិន​ប្រក្រតី​នោះ​​ផងដែរ​។ ចំណុច​ដែល​គេហទំព័រ The Coverage បាន​ធ្វើការ​រិះគន់​នោះ​​រួមមាន៖

** ការ​បោះ​ពុម្ព​ផ្សាយ​ខុស​ទង់​ជាតិ​​ឥណ្ឌូនេស៊ី

ការ​បោះ​​ពុម្ព​ផ្សាយ​​ខុស​ទង់​ជាតិ​ឥណ្ឌូនេស៊ី ក្នុងទស្ស​នា​វដ្តី​អនុ​ស្សាវ​រីយ៍​ដែល​ត្រូវ​បាន​ចែក​ឲ្យ​ប្រតិ​ភូ នៅ​ថ្ងៃ​បើក​កម្ម​វិធី​ប្រកួត​ បានបង្ក​ឲ្យមាន​ការផ្ទុះ​កំហឹង​យ៉ាងខ្លាំងក្នុងចំណោម​ប្រជាជន​​ឥណ្ឌូនេស៊ី​។

ការ​បង្ហាញខុស​ទង់​ជាតិ​តាម​ប្រទេសនីមួយ​ៗ​នៅលើ​តារាង​មេដាយ និង​​ការ​បង្ហាញទង់​ជាតិ​ខុស​​លើ​កីឡាករ​ម៉ាឡេ​ស៊ី​ខ្លួន​ឯង​តែម្តង​។

** កំហុស​បច្ចេក​ទេស​ដែលមិន​​អាច​ទទួល​យក​បាន

ក្នុង​អំឡុង​ពេល​ការ​ប្រកួត​ស៊ី​ប៉ាក់​តា​ក្រផ្នែកនារី រវាង​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូនេស៊ី កំហឹងផ្សេង​ៗ​​បាន​ផ្ទុះ​ឡើង ដោយ​ដំបូង​ឡើយ មនុស្ស​ជាច្រើន​បានស្តី​បន្ទោស​ទៅលើ​អាជ្ញា​កណ្តាល​សិង្ហ​បុរី​លោក Mohd Radhi Che Mei សម្រាប់​ការ​កាត់​សេចក្តី​ដោយ​គ្មាន​ភាពយុត្តិ​ធម៌ និង​ការ​ដាក់ពិន័យ​លើ​ក្រុម​ឥណ្ឌូនេស៊ី ក្នុង​ពេលពួកគេកំពុងមានពិន្ទុនាំមុខ​ ១៦-១០​​។ នៅពេល​នោះ ក្រុម​​ឥណ្ឌូនេស៊ី មិនបានប្រព្រឹត្តកំហុស​ឡើយ និង​រង​នូវការចោទ​ប្រកាន់ដោយ​ខុស​។ ការ​​កាត់​សេចក្តី​នេះ បាន​ធ្វើ​ឲ្យគ្រូ​បង្វឹក និងកីឡាការិនី​ផ្ទុះ​កំហឹង និង​បាន​ដើរ​ចេញពីទីលាន បើ​ទោះ​បី​មន្ត្រី​ប្រចាំ​ការ​ប្រកួត​ស្នើ​ឲ្យ​ចូល​ទីលាន​វិញ និង​សុំ​ទោស​ក៏ដោយ​។

ករណីមួយផ្សេង​ទៀត ក្នុង​អំឡុង​ពេលការប្រកួតកីឡា​ហុក​ឃីនារី រវាងក្រុម​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី រូបភាព​វី​ដេ​អូមួយ​បាន​ថត​ជាប់​ការ​ប្រើ​ប្រាស់​កាយ​វិការ​មិនមែន​ជាអ្នកកីឡា​របស់​កីឡា​ការិនី​ម៉ា​ឡេ​ស៊ី ក្រោយ​ពី​រូបគេ​ហាក់​បានយក​ដង​ឈើ​វាយ​ទៅលើ​គូ​ប្រកួត​របស់​ខ្លួន បើ​ទោះ​បី​ក្រោយ​មក អ្នក​ទាំង​ពីរ​បាន​ថត​រូប​​រួម​គ្នា​ក៏ដោយ​។

មានការ​កាត់​សេចក្តី​ដ៏​អយុត្តិ​ធម៌​ជាច្រើនផ្សេង​ទៀត​ដែល​បង្កើត​ឲ្យមានការរិះគន់ ខណៈ​ដែល​​​ចៅក្រហម​ក៏បានកាត់​សេចក្តី​​យ៉ាង​លម្អៀង​ក្នុងការប្រកួត​រវាង​កីឡាករ​ឡៅ ចិត្រា របស់កម្ពុជា និងកីឡាករម៉ា​ឡេ​ស៊ី ក្នុង​វិញ្ញា​សា​កីឡា​ប្រដាល់​គុន​ខ្មែរ ផងដ​ដែរ ក្រោយ​ពី​ពួក​គេ​បានសម្រេច​ឲ្យ​កីឡាករ​ម៉ាឡេ​ស៊ី ឈ្នះ បើទោះ​បី​ចិត្រា បានគ្រប់គ្រង​លើ​ដៃ​គូ​តាំង​ពី​ដើម​ទឹក រហូត​ដល់​ទឹក​ចុងក្រោយ​ក៏ដោយ​។

ជាមួយ​គ្នានេះ ការ​រិះគន់ផ្សេង​ៗ ក៏បាន​កើត​ឡើង​ទៅលើ​អ្នក​គាំទ្រ​កីឡា​បាល់​ទាត់​ម៉ា​ឡេ​ស៊ី​ផងដែរ ក្រោយ​ពី​ពួ​កគេ​បាន​​ប្រើ​ប្រាស់​កាយ​វិកាមិន​សម​រម្យ ជា​មួយនឹង​ម្រាម​ដៃ​កណ្តាល​របស់ពួកគេ ផង​ដែរ​​។

ក្រោយពីមក ករណី​នៃ​អំពើ​ហិង្សា​មួយ​បានកើត​ឡើង ក្រោយ​ពីអ្នកគាំទ្រ​របស់ម៉ា​ឡេ​ស៊ី​ បាន​វាយ​ទៅលើ​អ្នកគាំទ្រ​មីយ៉ាន់​​ចំនួន​១១នាក់ ក្នុងនោះ​ម្នាក់​មានរហួស​ធ្ងន់​ធ្ងរ ដោយ​ត្រូវ​បញ្ជូន​ទៅ​កាន់មន្ទីរ​ពេទ្យ​។

ជាមួយគ្នានេះ អត្ត​ពលិក​របស់មីយ៉ាន់ម៉ា ក៏បាន​រង​របួសផង​ដែរ ទាក់​ទងនឹង​អំពើហិក្សា​របស់​អ្នកគាំទ្រម៉ា​ឡេ​ស៊ី​​៕

ប្រភព៖ thecoverage

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77