v9
V9BET

NOCC សុំ​ឲ្យ​ជន​រួម​ជាតិចូល​រួម​អបអរ​ការ​មក​ដល់​របស់​ម្ចាស់​មេដាយម ស៊ន សៀវម៉ី និង ឃីម ឌីម៉ា

2 years ago​ | ដោយ Cambosport_Admin

លោក វ៉ាត់ ចំរើន នាយបេសកកម្ម​កីឡា​ស៊ីហ្គេម ​បាន​សុំ​ឲ្យ​ជន​រួម​ជាតិ​ចូល​រួម​អបអរសាទរការ​មក​ដល់​របស់​វីរនារី​កីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី និង​កីឡាករ​គុនខ្មែរ ឃីម ឌីម៉ា នៅ​ថ្ងៃ​ពុធ និងថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ព្រោះ​ពួកគេ​ដែល​សុទ្ធ​តែ​ដណ្តើម​​បាន​មេដាយ​មាស​ឲ្យ​កម្ពុជា នៅ​ក្នុងការ​ប្រកួតស៊ីហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​ធ្វើ​ពិធី​បិទ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ពុធ​នេះ។

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំ​ពិក​កម្ពុជា(NOCC) ផង​នោះ បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់ NOCC កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ម្សិល​មិញ​ថា៖​«​វីរកីឡា ឃីម ឌីម៉ា នឹង​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣១ វេលា​ម៉ោង​៥:៣៥​រសៀល រីឯ​វីរ​កីឡាការិនី ស៊ន សៀវម៉ី នឹងមក​ដល់​ថ្ងៃ​ទី​៣០​ស្អែក(ថ្ងៃ​ពុធនេះ)​វេលា​ម៉ោង​១០​ព្រឹក ដូច្នេះ​សូម​បង​ប្អូន​ជន​រួម​ជាតិ​មេត្តា​ចូល​រួម​អបអរ​សាទរ​ដោយក្តី​មោទនភាព​ជាតិ»។

គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួតថ្ងៃ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​​ស៊ីហ្គេម កាល​ពី​ថ្ងៃ​អង្គារ ម្ចាស់មេដាយមាស​កីឡាអាស៊ី ស៊ន សៀវម៉ី ​បាន​យក​ឈ្នះ​​​គូសត្រូវ​ចាស់​គឺ​កីឡាការិនី​របស់​​ពី​ហ្វីលីពីន Kirstie Elaine Alora ១៦-៦ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជាមួយ​លទ្ធផល ១៣-៦ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដើម្បី​យក​មេដាយ​មាស ក្នុងការ​ប្រកួត​ទម្ងន់​ក្រោម​៧៣គីឡូក្រាម។

ចំណែក​ជើងខ្លាំង​របស់​កម្ពុជា ឃីម ឌីម៉ា បាន​យក​ឈ្នះ​កីឡាករ​ថៃ Chonlawit ជាមួយ​លទ្ធផល​២​ទឹក ទល់នឹង​១​ទឹក ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ទម្ងន់​៦៣,៥​គីឡូក្រាម គឺ​នៅ​ក្នុង​ការ​ប្រកួតនោះ ឃីម​ ឌីម៉ា ​ត្រូវ​បាន​ចៅ​ក្រម​ផ្តល់​ពិន្ទុ​ឲ្យ​ចាញ់​ថៃ ១០-៩ ក្នុងទឹក​ទី​១​ ប៉ុន្តែ ឌីម៉ា បង្កើន​ការ​វាយ​សម្រុក​យក​ឈ្នះ ១០-៩ និង ១០-៩ ក្នុង​២​ទឹក​ចុង​ក្រោយ ទើប​ឈ្នះ​បាន​មេដាយ​មាស​នេះ។

តាម​រយៈ​ការ​លទ្ធផល​នៃ​​​ការ​ប្រកួតនោះ ​បាន​ជួយ​ឲ្យ​​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​​​៣ ប្រាក់​២ និង​សំរឹទ្ធ​ចំនួន​១២ សរុប​១៧​មេដាយ ក្នុងការ​ប្រកួតស៊ីហ្គេម លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី លើក​នេះ ហើយ​វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ បាន​ឈ្នះ​មេដាយ​មាស​ឲ្យ​កម្ពុជា មុន ឃីម ឌីម៉ា និង ស៊ន សៀវម៉ី នៅ​លើ​វិញ្ញាសា​វាយ​គូនារី ក្រោយវ​ឈ្នះ​ថៃ​ ១០-៨ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.