v9

ស៊ន សៀវម៉ី ឈ្នះហ្វីលីពីន យកមេដាយមាសទី៣ឲ្យកម្ពុជា ថ្ងៃចុងក្រោយ

3 months ago​ | ដោយ Bopha

វីរនារីកីឡាតេក្វាន់ដូ ស៊ន សៀវម៉ី បានឈ្នះមេដាយមាសទី៣ឲ្យកម្ពុជា មុននេះបន្តិច សម្រាប់ការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីកញ្ញា បានយកឈ្នះកីឡាការិនីរបស់ពីហ្វីលីពីន Kirstie Elaine Alora ក្នុងការប្រកួតផ្តាច់ព្រ័ត្រ មុននេះបន្តិច។

នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាមនេះ ស៊ន សៀវម៉ី បានយកឈ្នះ Kirstie Elaine Alora ក្នុងលទ្ធផល ១៣-៦ ដើម្បីឈ្នះមេដាយមាសទី៣ឲ្យកម្ពុជា បន្ទាប់ពីកីឡាប៉េតង់របស់វីរនារី កែ ឡេង និង អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសលើវិញ្ញាសាវាយគូ និងកីឡាប្រដាល់គុនខ្មែររបស់កីឡាករ ឃីម ឌីម៉ា ដែលឈ្នះមេដាយមាស លើការប្រកួតទម្ងន់៦៣,៥គីឡូក្រាម។

តាមរយៈការលទ្ធផលនៃការប្រកួតថ្ងៃចុងក្រោយ នៅស៊ីហ្គេមនេះ គឺអត្តពលិកកម្ពុជា បានឈ្នះមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធចំនួន១២ សរុប១៧មេដាយ គឺច្រើនជាងការប្រកួតស៊ីហ្គេម នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៥ ដែលកម្ពុជា បានឈ្នះមេដាយមាសត្រឹម១ ប្រាក់៥ និងសំរឹទ្ធចំនួន៩ សរុប១៥មេដាយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77