v9

សៀវម៉ី ទម្លាក់ម៉ាឡេស៊ី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែកម្ពុជា ៣នាក់ទៀត ធ្លាក់ដូចគ្នា

3 weeks ago​ | ដោយ Bopha

កីឡាការិនីជាវីរនារីផ្នែកកីឡាតេក្វាន់ដូ ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនីជាម្ចាស់ផ្ទះម៉ាឡេស៊ីដោយពិន្ទុ ១៤-៣ ក្នុងការប្រកួតទម្ងន់ក្រោម៧៣គីឡូក្រាម ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននេះបន្តិច។

ការយកឈ្នះដោយពិន្ទុដាច់នេះ បានជួយឲ្យ ស៊ន សៀវម៉ី បានឡើងទៅប្រកួតប្រកួតរកមេដាយមាស ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅថ្ងៃអង្គារនេះដែរ។ ប៉ុន្តែអត្តពលិកតេក្វាន់ដូរបស់កម្ពុជា៣នាក់ទៀតរួវមានកីឡាករ ប៉ាន ខេមរា កីឡាករ វ៉ា មិថុនា និងកីឡាការិនី អ៊ុនវិន សុចិរស្សី បានចាញ់ក្នុងវគ្គជម្រុះលើកដំបូង នឹងបានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា។

នៅក្នុងការប្រកួត កាលពីព្រឹកមិញនេះ កីឡាករ ប៉ាន់ ខេមរា ចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Iskandar Zulkanain ២-១ ក្នុងប្រភេទទម្ងន់ ក្រោម ៥៨គីឡូក្រាម ប៉ុន្តែការផ្តល់ពិន្ទុត្រូវបានគេមើលឃើញថា មានភាពអយុត្តិធម៌ខ្លាំងចំពោះ ប៉ាន ខេមរា។ រីឯកីឡាករ វ៉ា មិថុនា ចាញ់កីឡាករហ្វីលីពីន Francis Agojo ២-០ ក្នុងប្រភេទទម្ងន់ក្រោម ៦៣គីឡូក្រាម ហើយកីឡាការិនី អ៊ុនវិន សុចិរង្សី ចាញ់កីឡាការិនីថៃ Panipak W ២-០ ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77