v9

ស៊ន សៀវម៉ី ត្រូវ​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ​ម៉ាឡេស៊ី ថ្ងៃ​នេះ

3 months ago​ | ដោយ Bopha

វីរនារី​ផ្នែកកីឡាតក្វាន់ដូ ស៊ន សៀវម៉ី ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាការិនី​របស់​ម៉ាឡេស៊ី នៅ​រសៀល​ម៉ោង​១ ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្វែង​រកឱកាស​ឡើង​ទៅ​ប្រកួត​មេដាយ​មាសឲ្យ​កម្ពុជា ក្នុងការ​ប្រកួតថ្ងៃ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី។

សម្រាប់​ការឈាន​ឡើង​មក​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រជាមួយ​កីឡាការិ​នី​របស់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ក្នុងទម្ងន់​ក្រុម​៧៣​គីឡូក្រាម នៅ​ថ្ងៃ​នេះ ក៏​ព្រោះ​តែ ស៊ន សៀវម៉ី បាន​ចាប់​ឆ្នោត​ឈរ​ជើង​នៅ​វគ្គ​ជម្រុះ​៨​នាក់​ដំបូង ដែល​ធ្វើ​ឲ្យ​ម្ចាស់​មេដាយមាស​កីឡាអាស៊ី​​របស់​កម្ពុជា រូបនេះ មាន​មេដាយ​សំរឹទ្ធ ក្នុង​ដៃ​រួចជា​ស្រេច។

ប៉ុន្តែ​​កីឡាការិនីតេក្វាន់ដូ អ៊ិនវ៉ិច សុចិរង្សី ​រួម​ទាំង​កីឡាករ វ៉ា មិថុនា និង ប៉ាន ខេមរា ត្រូវ​ប្រកួត​វគ្គជម្រុះ​ដំបូង​ដូច​គ្នា ដោយ​ក្នុង​នោះ អ៊ិនវ៉ិច សុចិរង្សី ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​ក្រោម​៤៩​គីឡូ​ក្រាម ជាមួយ​កីឡាការិនី​របស់​​ថៃ ឯ​កីឡាករ ប៉ាន់ ខេមរា ត្រូវ​ប្រកួត​ទម្ងន់​ក្រោម​៥៨គីឡូក្រាម ជាមួយ​ថៃ​ដូច​គ្នា ហើយកីឡាករ វ៉ា មិថុនា ត្រូវ​ប្រកួត​ទម្ងន់​ក្រោម៦៣​គ.ក្រជាមួយ​កីឡាករ​ហ្វីលីពីន៕

ដោយ៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77