v9

ម៉ឺន សុភា វ៉ៃម្ចាស់ផ្ទះម៉ាឡេស៊ី ឡើងចង់ទក់សាច់ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ

3 months ago​ | ដោយ Neymar

អ្នកលេងកណ្តាប់ដៃរបស់កម្ពុជា ម៉ឺន សុភាព បានក្លាយជាកីឡាករប្រដាល់គុនខ្មែរទី២ ដែលត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកមេដាយមាស នៅថ្ងៃអង្គារ បន្ទាប់ពីរូបគេបានវ៉ៃកីឡាករម្ចាស់ផ្ទះ Muhamad Samsi ឡើងចង់ទក់សាច់ ដើម្បីឈ្នះពិន្ទុ ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននេះបន្តិច។

នៅក្នុងការប្រកួតចំនួន៣ទឹកនេះ ម៉ឺន សុភាព បានធ្វើការវាយសម្រុកតាំងពីទឹកទី១ ហើយកណ្តាប់ដៃរបស់គេ បានម៉ាត់ចំគោលដៅពេញៗតែម្តង ដែលធ្វើឲ្យ Muhamad Samsi មានការលំបាក និងទន់ជ្រាយជាបន្តបន្ទាប់។

ការវ៉ៃយ៉ាងល្អរបស់ ម៉ឺន សុភា និងការឈ្នះដាច់នេះ បានធ្វើឲ្យចៅក្រម ដែលមានភាពលម្អៀងទៅលើខាងម្ចាស់ផ្ទះ មិនអាចជួយស្រោចស្រង Muhamad Samsi ឲ្យឈ្នះ ម៉ឺន សុភា បាននោះឡើយ គឺចៅក្រុមទាំងនេះ បានសម្រេចឲ្យ ម៉ឺន សុភាព ឈ្នះទាំង៣ទឹកតែម្តង គឺខុសពីការប្រកួតរវាងកីឡាករកម្ពុជា ឡៅ ចិន្ត្រា និងកីឡាករម៉ាឡេស៊ីម្នាក់ទៀត ដែលត្រូវបានអាជ្ញាកណ្តាល កាន់ក្តីឲ្យចាញ់ទាំងអយុត្តិធម៌ បើទោះបីជា ឡៅ ចន្ទ្រា មានប្រៀប និងឈ្នះទាំង៣ទឹកក៏ដោយ។

ជ័យជម្នះរបស់ ម៉ឺន សុភា ឡើងនេះ បានធ្វើឲ្យរូបគេ ទទួលបានឱកាសឡើងទៅប្រកួតយកមេដាយមាស ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ជាមួយមិត្តរួមក្រុមរបស់គេគឺ ឃីម ឌីម៉ា ដែលការប្រកួតយកមេដាយមាស និងប្រាក់នេះ នឹងត្រូវធ្វើនៅថ្ងៃអង្គារស្អែកនេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77