v9

ប៉េតង់វាយគូចម្រុះរបស់កម្ពុជា បានចាញ់ថៃ វគ្គផ្តាច់ព្រ័ត្រ បានត្រឹមមេដាយប្រាក់

3 months ago​ | ដោយ Bopha

ការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយគូចម្រុះរបស់កីឡាករកម្ពុជា សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា បានបញ្ចប់ទៅដោយភាពសោកស្តាយ ខណៈអ្នកទាំង២ មិនអាចយកឈ្នះកីឡាករ និងកីឡាការិនីរបស់ថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ បាននោះ។

បើទោះបីជា ការប្រកួតផ្តាច់ព្រ័ត្រនេះ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា រកបានពិន្ទុនាំមុខក្រុមថៃ ៨-៦ គឺខុសពីការជួបគ្នា នៅវគ្គជម្រុះតាមពូល ដែលពួកគេបានចាញ់កីឡាករ និងកីឡាការិនីរបស់ថៃទាំង២នេះ ១៣-០ ប៉ុន្តែនៅក្នុងការប្រកួតសិតជាបន្តបន្ទាប់ទៀត ថៃ រកបានពិន្ទុបន្ថែមជារឿយៗ ក្នុងការយកឈ្នះលើកម្ពុជា ១៣-៩ ដើម្បីឈ្នះមេដាយមាស លើវិញ្ញាសាវាយគូចម្រុះនេះ។

ចំណែកកីឡាករកម្ពុជា សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា ទទួលបានមេដាយប្រាក់ ហើយវាក៏ជាមេដាយប្រាក់លើកទី១របស់កម្ពុជា ផងដែរ ព្រោះមេដាយ១១ ដែលកម្ពុជា ទទួលបានកន្លងមកនេះ គឺមានមេដាយមាស១ និងសំរឹទ្ធចំនួន១០៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77