v9

McGregor សន្យា​ផ្តួល Mayweather ឲ្យសន្លប់នៅ​​ទឹក​ទី​១ ពេល​ជួបគ្នា​ថ្ងៃ​​សៅរ៍នេះ

4 weeks ago​ | ដោយ Dara

អ្នក​ប្រយុទ្ធ​ក្បាច់គុន​ចម្រុះ Conor McGregor បាន​សន្យា​​កាល​ពីថ្ងៃពុធ​ថា នឹង​ធ្វើ​ឲ្យកីឡាករ​ប្រដាល់ Floyd Mayweather សន្លប់​នៅ​ត្រឹម​ទឹក​ទី​១ ឬ​ទឹក​ទី​២ ខណៈ​ដែល​កីឡាករ​ទាំង​ពីរ​នឹងត្រូវ​ប្រកួត​គ្នា​ក្នុង​កីឡា​ប្រដាល់​អាជីព​ពីមុខ​អ្នក​គាំទ្រ​ដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈ​​ដែល​​នេះអាចនឹង​ក្លាយ​ជា​ការ​ប្រកួត​ដែលផ្តល់​ចំណូល​ដ៏ច្រើនបំផុតក្នុង​ប្រវត្តិ​​សាស្ត្រ​។

ជាមួយ​នឹងការ​បញ្ចេញប្រតិកម្ម​​ខុស​គ្នា​ស្រឡះ​ទៅនឹង​ដំណើរ​ផ្សព្វផ្សាយ​ការប្រកួត​ទូទាំងពិភព​លោក​កាលពី​​ខែ មុន កីឡាករ McGregor និង Mayweather បាន​និយាយ​ប្រកប​ដោយការគោ​រព​គ្នា​ទៅ​​វិញ​ទៅមក ខណៈ​ដែល​ពួកគេ​កំពុង​តែ​​ផ្តោត​​ទៅលើ​ការ​ប្រកួត​​ប្រដាល់​ចំនួន​១២​ទឹក​នៅ​​ថ្ងៃ​សៅរ៍នេះ (ត្រូវនឹង​ព្រឹក​ថ្ងៃ​អាទិត្យ​នៅកម្ពុជា) នៅលើ​សង្វៀន​​ប្រកួត T-Mobile Arena ក្នុង​ទីក្រុង Las Vegas​។ Mayweather ដែលបាន​និយាយ​ចំ​អក​ទៅលើ​ McGregor យ៉ាង​ខ្លាំង​ក្លា​​អំឡុង​ពេល​ដំណើរ​ផ្សព្វផ្សាយការ​ប្រកួតកាលពី​ខែមុននោះ មិន​បាន​ធ្វើការ​សន្យា​អ្វីឡើយ អំឡុង​ពេល​សន្និ​សីទ​សារ​ព័ត៌មាន​កាល​ពីថ្ងៃពុធ​។

McGregor ដែល​ត្រូវ​បាន​ចាត់ទុក​ថា ជាកីឡាករមានក្តី​សង្ឃឹម​តិច​តួច​​ក្នុង​ការ​ឈ្នះការ​ប្រកួតនៅ​ចុង​សប្តាហ៍នេះ ក៏​មិន​បានប្រើប្រាស់ពាក្យសម្តី​មិន​សម​រម្យអ្វី​ដែរ នៅពីមុខ​អ្នក​គាំទ្រ​ដ៏​ច្រើន​កុះ​​ករ ដែល​បាន​ព្យាករ​ថា រូប​គេ​នឹង​​រង​នូវការ​សន្លប់ក្នុង​ទឹក​ណាមួយ​។ ទោះបី​ជា​យ៉ាង​ណា McGregor បាន​​បញ្ជាក់​កាល​ពីថ្ងៃអង្គារ​ថា បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា រូប​គេ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​បង្កើត​ឲ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​។ McGregor បាន​ស្រែកថា៖ «នេះ​មិន​មែន​​ជា​ការ​ប្រជែង​ដ៏​ស្វិត​ស្វាញ​បំផុត​របស់​ខ្ញុំ​ឡើយ​​។ ខ្ញុំ​នឹង​​បំ​បែក​រូប​​គេ​ជា​បំណែក​ៗ​។ ខ្ញុំ​បាន​សម្រប​ខ្លួន​យ៉ាងល្អ​​ឥត​ខ្ចោះ​​ទៅកាន់​កីឡា​ប្រដាល់​។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់ និង​ត្រៀម​លក្ខខណៈ​រួច​រាល់​។ ខ្ញុំ​ពិត​ជា​មនុស្ស​ពិសេស​ម្នាក់ ហើយ​ខ្ញុំ​​នឹង​បង្ហាញថា ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ខាង​មុខ​នេះ នឹង​មាន​ដំណើរ​ការ​បាន​ត្រឹម​តែ​១​ទឹក ឬ​២​ទឹក​ប៉ុណ្ណោះ​។

ខ្ញុំ​អាច​នឹង​វាយ​ឲ្យ​គេ​សន្លប់ និង​ផ្តល់​ការ​ចុក​ចាប់​ដល់​រូប​គេ​​»​។ McGregor សញ្ជាតិ​អៀរ​ឡង់​វ័យ​២៩ឆ្នាំ គឺ​ជា​ម្ចាស់​​ខ្សែក្រវាត់​ពី​រ​សម័យកាលក្នុងកម្មវិធី UFC និងមានកំណត់ត្រា​ឈ្នះ​២១លើក ចាញ់​៣លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​១៨​លើក​។ ដោយ​​ឡែក កីឡាករជើង​ចាស់​របស់​អាមេ​រិក Mayweather វ័យ​៤០ឆ្នាំ មានកំណត់ត្រា​​ឈ្នះ​៤៩​លើក មិន​ដែល​ចាញ់ ក្នុងនោះផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៦លើក​៕

ប្រភពព័ត៌​មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77