v9

ចូលរួមអបអរ! Sergio Ramos ជាប់ជាខ្សែការពារ ទទួលបានកាតក្រហមច្រើនបំផុត នៅក្របខណ្ឌ La Liga

4 weeks ago​ | ដោយ Jerry Jr

ខ្សែការពារ Sergio Ramos បានក្លាយជាកីឡាករដែលទទួលបានការបណ្តេញចេញ(Sent off) រឺ ទទួលកាតក្រហមច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តក្របខណ្ឌកំពូល La Liga របស់អេស្បាញ ដោយយោងតាមការធ្វើអង្កេត ក្រោយទទួលបានកាតក្រហមនៅនាទី ទី90 ជិតចប់ការប្រកួតទៅហើយនោះ ក្រោយមានបញ្ហាជាមួយខ្សែការពារកណ្តាលក្រុម Deportivo Fabian Schar ហើយកីឡាករ Ramos បានលើកដៃរុញទៅលើមុខកីឡាករក្រុមជម្រើសជាតិស្វីសរូបនោះ។ នៅក្នុងលទ្ធផលជាផ្លូវការណ៍ក្រុមភ្ញៀវ Real Madrid យកឈ្នះក្រុមម្ចាស់ផ្ទះ Deportio La Coruna 3-0 កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

ក្រោយការបណ្តេញចេញក្នុងជំនួបខាងលើនេះ កីឡាករខ្សែការពារក្រុមជម្រើសជាតិអេស្បាញរូបនេះ បានទទួលកាលក្រហម ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតកើនដល់18ដង នៅក្របខណ្ឌ Lai Liga និង សរុបគ្រប់ក្របខណ្ឌប្រកួតគឺ23ដង (3ដងនៅ Champion League និង2ដង នៅពាន Copa Del Rey) ក្នុងចំណោមការប្រកួតសរុប526ប្រកួតអោយក្រុមស្តេចស Real Madrid ពោលគឺច្រើនជាអតីតកីឡាកររៀមច្បងរបស់ក្រុម Juanito និង Fernando Hierro ទៅទៀត។

សម្រាប់កាតលឿង(ការពិន័យលើកទី1វិញ) Ramos ក៏បានទទួលមិនធម្មតាដែរ សរុប147កាតលឿងហើយ ប៉ុន្តែនៅតិចជាងកីឡាករខ្សែការពារ Alberto Lopo របស់ក្រុម Getafe ដែលទទួលកាតលឿងច្រើនជាង ប៉ុន្តែទទួលបានកាតក្រហមត្រឹមតែ14ប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី ខ្សែការពារវ័យ31ឆ្នាំដែលផ្ទេរពីក្រុម Sevilla កាលពីឆ្នាំ2005រូបនេះ បានក្លាយជាកីឡាករខ្សែការពារកណ្តាលដ៏រឹងមាំម្នាក់ ហើយមានសមត្ថភាពអាចរារាំងខ្សែប្រយុទ្ធលំដាប់ពិភពលោក មួយចំនួន កំលុងពេលប្រកួត El Clssico និង Uefa Champion League ក៏ដូចជាលីកក្នុងស្រុកជាដើម។

Ramos បំលាស់ទីបានលឿន និងតែងតែមានឪកាសឆ្លៀតឡើងមកតែតបាល់ជ្រុង(Corner )រឺបាល់ពិន័យ ដើម្បីរកគ្រាប់បាល់អោយក្រុមបានជាញឺកញយ ហើយជាពិសេសគឺការប្រកួតសំខាន់ៗ រូបគេតែងតែតែតបញ្ចូលទីនៅពេលដែលការប្រកួតជិតបញ្ចប់ទៅហើយនោះផងដែរ៕

អត្ថបទដោយ៖ Polin
ប្រភព៖ espnfcasia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77