v9

បវរកញ្ញាពិភពលោក Miss Global ២០១៧ មកកាន់ប្រទេសខ្មែរ នៅខែវិច្ចិការនេះ

3 months ago​ | ដោយ Jerry Jr

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១៧ នឹងមកដល់ប្រទេសខ្មែរយើង នៅដើមខែវិច្ចិការខាងមុខនេះ ដោយស្រាបៀរ Ganzberg ។

ស្រាបៀរ Ganzberg គឺជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់កម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៧ ដែលជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យកម្រិតពិភពលោកមិនធ្លាប់មាននៅក្នុងប្រទេសពីមុនមក ហើយវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នឹងត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ ទូរទស្សន៍ ហង្ស មាស និងរស្មីហង្សមាស។ ហើយប្រធានបទឆ្នាំនេះ គឺ «ការផ្តល់សិទ្ធិសេរីភាព ការធ្វើសមាហរណកម្មវប្បធម៌ និងការបង្ហាញរូបសម្ផស្សដ៍ស្រស់ស្អាតរបស់ស្រ្តី ។» (“Empowering woman, embracing cultures. Embodying the beauty within”) ។

កម្មវិធីប្រកួតបវរកញ្ញាពិភពលោកនាឆ្នាំ២០១៧នេះ ក៏នឹងត្រូវបានប្រារព្ធឡើងដើម្បីចូលរួមអបអរសាទរខួបគម្រប់៥ឆ្នាំ នៃកម្មវិធីប្រកួតបវរកញ្ញាពិភពលោកផងដែរ ហើយចង់បង្ហាញពីមុខមាត់ និងសក្តានុពលរបស់ប្រទេសយើងទៅកាន់ពិភពលោក តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែង ដែលមានលក្ខណៈអន្តរជាតិដ៏សំខាន់ជាលើកដំបូងនេះ នៅលើទឹកដីអច្ឆរិយៈ និងពោរពេញដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ហើយកម្មវិធីនេះមានគោលបំណងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ និងធ្វើសកម្មភាពមនុស្សធម៌។

បេក្ខនារីទាំង៧២ប្រទេស ដែលនឹងត្រូវចូលរួមក្នុងការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ នឹងតម្រូវឲ្យទៅទស្សនកិច្ច និងចូលរួមក្នុងសកម្មភាពមួយចំនួន នៅតាមទីសាធារណៈ និងសាលារៀន នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ សកម្មភាពមនុស្សធម៌ និងភាពស្រស់ស្អាតជាសកល៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77