v9
V9BET

ស៊ីហ្គេម នៅម៉ាឡេស៊ី ចាប់ផ្តើមប្រកួតកីឡាបាល់ទាត់ ថ្ងៃចន្ទនេះ

2 years ago​ | ដោយ Jerry Jr

ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នឹងចាប់ផ្តើមការប្រកួតប្រភេទកីឡាបាល់ទាត់ផ្នែកបុរសមុនគេ នៅរសៀលថ្ងៃចន្ទនេះ ប៉ុន្តែប្រភេទកីឡាចំនួន៣៧ទៀត នៅមិនទាន់ចាប់ផ្តើមប្រកួតនៅឡើយទេ ខណៈពិធីបើកការប្រកួតព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ នឹងត្រូវធ្វើនៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ខាងមុខនេះ។

សម្រាប់ការប្រកួតបើកឆាកនៅថ្ងៃចន្ទនេះ គឺក្រុមបាល់ទាត់ ដែលឈរនៅពូលA ដោយក្នុងនោះក្រុមមីយ៉ាន់ម៉ា ត្រូវជួបក្រុមសិង្ហបុរី នៅកីឡដ្ឋាន Selayang Stadium ប្រទេសម៉ាឡេស៊ី ចាប់ពីរសៀលម៉ោង៤ទៅ ហើយក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវស្វាគមន៍ក្រុមប្រ៊ុយណេ នៅយប់ម៉ោង ៨:៤៥នាទី។

ចំណែកក្រុមជម្រើសជាតិកម្ពុជា ដែលឈរនៅពូលB ហើយបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃសៅរ៍នោះ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃអង្គារស្អែកនេះ ដោយត្រូវជួបក្រុមហ្វីលីពីន នៅយប់ម៉ោង ៨:៤៥ ហើយក្រុមថៃ ត្រូវប៉ះក្រុមឥណ្ឌូនេស៊ី នៅរសៀលម៉ោង ៤:០០ ស្របពេលការប្រកួតគ្នារវាងក្រុមវៀតណាម និងទីម័រ។

ចំពោះការប្រកួតបាល់ទាត់ផ្នែកនារីវិញ មានក្រុមតំណាងឲ្យប្រទេសចំនួន៥ ចូលរួមប្រកួត មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយក្រុមទាំង៥នេះ ត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ រកក្រុមលេខ១ លេខ២ និងលេខ៣តែម្តង គឺមានន័យថា ក្រុមនីមួយៗនឹងត្រូវជួបគ្នាទាំងអស់ ហើយការប្រកួតជុំទី១ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ស្អែកនេះដែរ៕

អត្ថបទដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.