v9

ខ្សែបម្រើ Bayern Munich កីឡាករ James Rodriguez ចែកផ្លូវជាមួយភរិយា ក្រោយចំណងអាពាហ៏ពិពាហ៏ 6ឆ្នាំ

4 months ago​ | ដោយ Jerry Jr

យោងការផ្សាយរបស់ វិទ្យុកូឡុំប៊ី Radio station Caracol ខ្សែបម្រើ James Rodriguez របស់ក្រុម Bayern Munich បានលែងលះភរិយានាង Daniela Ospina ជាប្អូនស្រីបង្កើតកីឡាករអ្នកចាំទីដៃទី2ក្រុម Arsenal កីឡាករ David Ospina ជាផ្លូវការហើយ ក្រោយរស់នៅក្នុងជីវិតអាពាហ៏ពិពាហ៏6ឆ្នាំ ជាមួយគ្នានិងមានកូនស្រី អាយុ4ឆ្នាំជាចំណងដៃ។

កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបឆ្វេង សញ្ជាតិកូឡុំប៊ីវ័យ26ឆ្នាំរូបនេះ បានផ្លាស់ពីក្រុមស្តេចស Real Madrid ទៅលេងអោយក្រុម Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល2ឆ្នាំកាលពីពេលថ្មីៗនេះ ប៉ុន្តែបានជួបការបែកបាក់គ្រួសារ ហើយគេហដ្ឋានរបស់ពួកគេនៅតំបន់ Medellin ត្រូវបានលក់ចេញ ប៉ុន្តែទ្រព្យសម្បត្តិមួយចំនៅនៅរដ្ឋ Miami សហរដ្ឋអាមេរិក និងកូនស្រី Salome Rodriguez Ospina អាយុ4ឆ្នាំគឺនៅក្រោមការគ្រប់គ្រងរបស់នាង។

មូលហេតុនៃការប្រេះឆាដ៏ភ្ញាក់ផ្អើល រវាងគូស្នេហ៏កីឡាបាល់ទាត់ដ៏ល្បីល្បាញរូបនេះ ត្រូវបានគេសង្ស័យថាមកពីការសម្រេចចិត្តផ្លាស់ទៅលេងនៅអាឡឺម៉ង់ជាមួយក្រុម Bayern Munich គឺ James សម្រេចចិត្តដោយខ្លួនឯង និងមិនបានឆ្លងកាត់ការពិភាក្សាជាមួយភរិយានាង Daniela និងការមានអ្នកទីបីមកជ្រៀតជ្រែកជីវិតអាពាហ៏ពិពាហ៏ពួកគេ ខណៈដែលអតីតភរិយាកំពុងស្ថិតនៅក្នុងប្រទេសអេស្បាញ និងខ្សែបម្រើ James Rodriguez កំពុងហ្វឹកហាត់ប្រកួតត្រៀមបើករដូវកាលនៅប្រទេសសាំងហ្គាពួរ ក្នុងដំណើរការប្រកួតមិត្តភាពមកប្រទេសមួយចំនួននៅតំបន់ទ្វីបអាស៊ី និងអាស៊ីអាគ្នេយ៏។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Instagram នាង Daneila Ospina បានសរសេរសារយ៉ាងខ្លីជាមួយរូបភាពថា ទំនាក់ Daniela Ospina និង James Rodriguez ជាឪពុកម្តាយកុមារី Salome Rodriguez Ospin បានឈានដល់ទីបញ្ចប់ក្រោយជីវិតគូអាពាហ៏ពិពាហ៏រយៈពេល6ឆ្នាំកន្លះកន្លងមកនេះ៕

ប្រែសម្រួលដោយ៖ Cambosport
ប្រភព៖ TheSun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77