v9
V9BET

គ្រូបង្វឹក Chelsea ចង់បានខ្សែបម្រើ Danny Drinkwater របស់ Leicester មកជំនួស Matic

2 years ago​ | ដោយ Jerry Jr

ក្រោយការយល់ព្រមអោយកីឡាករខ្សែបម្រើ Nemanja Matic ទៅចូលរួមជាមួយក្រុម Man.United គ្រូបង្វឹក Chelsea លោក Conte កំពុងចាប់អារម្មណ៏ និងសំលឹងមើលខ្សែបម្រើលេចធ្លោរបស់ក្រុម Leicester City កីឡាករ Danny Drinkwater ដើម្បីមកជំនួសតំណែង Matic នេះបើយោងតាមប្រភពពត៌មាន Sky Sports។

ក្រោយពីទទួលបានកីឡាករល្អៗមួយចំនួនមានដូចជា Alvaro Morata, Antonio Rudiger, Bokayoko, ពេលនេះគ្រូបង្វឹកដែលដឹកនាំ Chelsea លើកពាន English Premier League រដូវកាលមុនរូបនេះ នៅតែចង់បានខ្សែបម្រើម្នាក់ទៀតដើម្បីមកជួយក្រុម ក្រោយការចាកចេញរបស់ Matic។

រដូវកាលចាស់កីឡាករ Drinkwater របស់ក្លឹបកញ្ជ្រោងខៀវ Leicester City មានការចាប់អារម្មណ៏ចង់បាន ព្រមទាំងទទួលបានការដេញថ្លៃពីក្រុមមាន់ខ្នាយមាស Tottenham ក្នុងតម្លៃ20លានផោនផងដែរ ប៉ុន្តែក្រុម Leicester City បានបដិសេធលក់កីឡាករឆ្នើមរូបនេះ៕

អត្ថបទដោយ៖ Polin
ប្រភព៖ sportbible

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.