v9
V9BET

FFC បញ្ជេញបញ្ជីឈ្មោះ ក្រុមជម្រើសជាតិ ត្រៀមទៅស៊ីហ្គេម នៅម៉ាឡេស៊ី ជាផ្លូវការហើយ

2 years ago​ | ដោយ Jerry Jr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដែលត្រៀមចេញទៅចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ ជាផ្លូវការហើយ កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ ដោយក្នុងមានកីឡាករ២១នាក់។

នៅក្នុងចំណោមកីឡាករទាំង២១នាក់នោះ លោក Leonardo គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានសម្រេចជ្រើសរើសកីឡាករមកពីក្លិបភ្នំពេញក្រោនចំនួន៨នាក់ ក្លិបព្រះខ័នរាជស្វាយរៀងចំនួន៧នាក់ ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ២នាក់ ក្លិបក្រសួងការពារជាតិចំនួន២នាក់ និងក្លិបណាហ្គាវើល ចំនួន១នាក់ ហើយកម្មវិធីប្រកួត និងកម្មវិធីផ្សេងៗទៀតរបស់ក្រុមជម្រើសជាតិកម្ពុជា ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់រួចរាល់អស់ហើយផងដែរ។

ការត្រៀមចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ខាងមុខនេះ វាជាបេសកកម្មយ៉ាងធំ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រជែងដើម្បីស្វែងរកឱកាសឡើងទៅវគ្គខ្វែងជាលើកដំបូង។ ប៉ុន្តែការប្រកួតនេះក្រុមកម្ពុជា បានឈរនៅពូលមរណៈជាមួយក្រុមថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមទីម័រខាងកើត ខណៈពូលAមានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ឡាវ និងក្រុមជម្រើសជាតិប្រ៊ុយណេ ហើយការប្រកួតជម្រុះតាមពូលទាំង២ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១៤ ខែសីហា តទៅ៕

អត្ថបទដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.