v9
V9BET

គួរឲ្យសោកស្តាយ! ឡុង សុភី ត្រូវជើងខ្លាំងថៃវ៉ៃ រហូតអាជ្ញាកណ្តាល បញ្ឈប់ត្រឹមទឹកទី១ (មានវីដេអូ)

2 years ago​ | ដោយ Jerry Jr

អ្នកលេងក្បាច់ជង្គង់របស់កម្ពុជា ឡុង សុភី បានចាញ់យ៉ាងជូរចត់ក្រោមក្បាច់សម្លាប់ដ៏សម្បូរបែបរបស់ជើ់ងខ្លាំងថៃកម្ពស់១,៨៣ម៉ែត្រ Saensatharn សម្រាប់ការជួបគ្នានៅលើសង្វៀន Thai Fight ក្នុងទឹកដីថៃ កាលពីយប់ថ្ងៃសៅរ៍។

បើទោះបីជា ឡុង សុភី បានបង្ហាញពីមហិច្ឆតាខ្ពស់ ព្រោះចង់ស្គាល់ជើងខ្លាំងរបស់សង្វៀន Thai Fight ប៉ុន្តែការចាញ់ប្រៀបទាំងកម្ពស់ កម្លាំង និងក្បាច់គុន បានធ្វើឲ្យ ឡុង សុភី ចាញ់យ៉ាងគ្រាំគ្រាបំផុត គឺត្រូវបានអាជ្ញាកណ្តាលបញ្ឈប់នៅចុងទឹកទី១ ខណៈ Saensatharn បានវាយសម្រុកដោយការទាត់ ម៉ាត់ និងបុកកែង បន្ទាប់ពីរូបគេបានម៉ាត់ស្តាំឲ្យ ឡុង សុភី ដួល និងត្រូវបានអាជ្ញាកណ្តារ៉ាប់នោះ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.