v9

​អ្នក​ប្រើប្រាស់ Internet តាម​ទូរស័ព្ទ​ដៃ​ នៅកម្ពុជា​យើង មានជាង ៨.៥លាននាក់ កើនឡើង ៧%

2 months ago​ | ដោយ Jerry Jr

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្លូវការ ទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០១៧នេះ កម្ពុជាអ្នកប្រើប្រាស់ Internet តាមរយៈទូរស័ព្ទដៃ (Mobile Internet) ចំនួន៨,៥៨៧,១៥៤នាក់ កើនឡើង៧% បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួន៨,០០០,៨៣៤នាក់។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ចំពោះចំនួនអ្នកប្រើប្រាស់ Internet អចល័ត (Fixed Internet) នៅកម្ពុជា គិតត្រឹមនៅខែឧសភា ឆ្នាំ២០១៧ មានចំនួន១១៩,២១១នាក់ កើនឡើង២១% បើធៀបនឹង២០១៦ មានត្រឹមតែ៩៨,២៩៨នាក់។

បច្ចុប្បន្នប្រទេសកម្ពុជា មានក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ លើវិស័យទូរគមនាគមន៍រួមមាន៖ ប្រតិបត្តិករទូរស័ព្ទចល័តចំនួន៧ក្រុមហ៊ុន, ប្រតិបត្តិករទូរស័ព្ទអចល័តចំនួន៨, ប្រតិបត្តិករផ្តល់សេវា Internet ចំនួន៣៤ក្រុមហ៊ុន និងប្រតិបត្តិករផ្តល់សេវាសម្លេង តាមរយៈពិធីការ Internet (VoIP) ចំនួន២០។

គិតត្រឹមចំណាច់ឆ្នាំ២០១៦ កត្តាអ្នកប្រើប្រាស់ស៊ីមកាតចល័តនៅកម្ពុជា មានចំនួនជិត២០លាននាក់៕

អត្ថបទដោយ៖ Freshnews

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77