v9
V9BET

ហ្វុតសាល ចាប់ផ្តើមមានជីវិតវិញ ដោយមាន ២០ក្រុមចូលរួម

2 years ago​ | ដោយ Jerry Jr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) និងក្រុមហ៊ុនយូនីវើល បានរួមគ្នាបង្កើតឲ្យមានការប្រកួតបាល់ទាត់ហ្វុតសាលជ្រើសរើសជើងឯកថ្នាក់ជាតិ ឡើងវិញ ដោយដាក់ឈ្មោះថ្មីថា ការប្រកួតពានរង្វាន់ជាតិបាល់ទាត់ក្នុងសាលក្លៀ ឆ្នាំ២០១៧ បន្ទាប់ពីព្រឹត្តិការណ៍មួយនេះបានស្លាប់ ឬអត់ដំណើរការ ដោយគ្មានអ្នកជួយឧបត្ថម្ភអស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ។

លោក សៅ សុខា ប្រធាន FFC បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «ហ្វុតសាលជាប្រភេទកីឡាខ្នាតតូច ដែលកំពុងមានការពេញនិយម នៅលើពិភពលោក ពិសេសនៅក្នុងតំបន់អាស៊ានយើងនេះ។ នៅកម្ពុជា បាល់ទាត់ខ្នាតតូចនេះ បានកំពុងមានការពេញនិយម ចូលលេងលេងនៅក្នុងចំណោមមហាជន និងយុវជន ដែលមិនទាន់មានលក្ខណៈទ្រុងទ្រាយតាមក្បួនខ្នាតត្រឹមត្រូវតាមច្បាប់ហ្វុតសាលទេ ប៉ុន្តែហ្វុតសាលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍឈានទៅបាល់ទាត់១១នាក់ម្ខាងផងដែរ ជាពិសេសសម្រាប់បណ្តុះថ្នាលយុវជន»

លោកបានបន្តថា៖ «ការរៀបចំឲ្យមានការប្រកួត ពានរង្វាន់ជាតិបាល់ទាត់ក្នុងសាលក្លៀ ឆ្នាំ២០១៧នេះ គឺដើម្បីផ្តល់នៅព្រឹត្តិការណ៍កីឡាបាល់ទាត់ថ្មីមួយទៀត ប្រកបដោយគុណភាព និងគុណសម្បត្តិ ឈានទៅរកការរៀបចំកសាង និងអភិវឌ្ឍវិស័យបាល់ទាត់ហ្វុតសាល តាំងពីការបណ្តុះថ្នាលយុវជន រហូតដល់កម្រិតធំ និងដើម្បីចូលរួមការប្រកួតអន្តរជាតិ ទាំងក្រុមខ័ណ្ឌក្លិប និងក្រុមជម្រើសជាតិ»

ប្រធាន FFC លោក សៅ សុខា បានសង្កត់ធ្ងន់ថា៖ «ការចូលរួមជួយរបស់ក្រុមយូនីវើល សម្រាប់ព្រឹត្តិការណ៍នេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកអភិវឌ្ឍបាល់ទាត់១១នាក់ម្ខាង និងហ្វុតសាល ដែលជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន របស់សហព័ន្ធ ក្នុងការកសាងសមត្ថភាពឲ្យកាន់តែប្រសើរ សម្រាប់ឈានទៅរកលទ្ធផលកាន់តែប្រសើរ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»

តាមការប្រកាសនៅក្នុងសន្និសីទកាសែតនោះ បានឲ្យដឹងថា ការប្រកួតពានរង្វាន់ជាតិបាល់ទាត់ក្នុងសាលក្លៀ ឆ្នាំ២០១៧ បានក្រុមចំនួន២០ បានចូលរួម។ ក្រុមទាំងនេះបានធ្វើការចាប់ឆ្នោតរួចរាល់កាលពីចន្ទនោះ ដោយចែកការប្រកួតជា៤ពូល គឺក្នុងមួយពូលមាន៥ក្រុម ហើយការប្រកួតបើកឆាក និងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ៕

អត្ថបទដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.