v9
V9BET

កម្ពុជា បន្តប្រមូលផ្តុំក្រុម U22 ត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតពាន AFC U23 Championship

2 years ago​ | ដោយ Jerry Jr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចរក្សាទុកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ(U22) ដែលទើបបរាជ័យទាំង៣ប្រកួតជាប់ៗគ្នា ក្នុងការប្រកួតពានរង្វាន់KBZ Bank Cup 2017 នៅប្រទេសមីយ៉ាន់ម៉ា កន្លងមកនេះ ឲ្យបន្តការប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះប្រចាំពូលJនៃការប្រកួតពាន AFC U23 Championship 2018 ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៩ ខែកក្កដានេះ។

មន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយរូបបានប្រាប់ថា ការប្រកួតផ្តុំសម្រាប់ត្រៀមការប្រកួតជម្រុះពាន AFC U23 Championship 2018 ខាងមុខនេះ គឺយើងយកក្រុមU22កម្ពុជា ហើយបញ្ជីឈ្មោះនៃការប្រកួតផ្តុំរបស់ក្រុមU22 ដែលនឹងត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃពុធនេះ ក៏មិនទាន់មានការផ្លាស់ប្តូរសមាសភាពកីឡានោះដែរ។

បើតាមការអះអាងនេះ អាចបញ្ជាក់បានថា កីឡាករដែលត្រូវប្រមូលផ្តុំ ត្រៀមការប្រកួតជម្រុពាន AFC U23 Championship 2018 រួមមានកីឡាករ៖ អ្នកចាំទី កែវ សុខសិលា, ស៊ិន កក្កដា, ជួន ចាន់ចាវ , អ៊ិន សូដាវីដ, ប្រាក់ ធីវ៉ា, សឿត បារាំង, ឆុំ ភីសា, ពៅ ប៉ុនវុឌ្ឍី របស់ក្លិបភ្នំពេញក្រោន កីឡាករ ហូយ ផល្លីន, សំអឿន ពិដោរ, ណុប តុលា, នេន សុធារ័ត្ន, គន្ធា រ៉ាវ៉ាន់, សុក សំណាង, សឿយ វិសាល អ្នកចាំទី អោម ឧត្តម របស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ ឆេង ម៉េង, សារី ម៉ាត់ណូរ៉ូទីន របស់ក្លិបណាហ្គាវើល កីឡាករ ស៊ុន វណ្ណដេត, នួន បុរី របស់ក្លិបប៉ូលិស កីឡាករ ច្រឹង ពលរដ្ឋ,អ្នកចាំទី អ៊ុំ សេរីរ័ត្ន ក្លិបក្រសួងការពារជាតិ និង លី វ៉ាហេទ របស់ក្លិបបឹងកេត

អ្នកទាំងនេះ នឹងត្រូវធ្វើការប្រមូលផ្តុំ ក្រោមការដឹកនាំរបស់គ្រូបង្គោលមកពីប្រេស៊ីលលោក Leonardo Vitorino ដដែល ខណៈការប្រកួតពាន KBZ Bank Cup 2017 នៅប្រទេសមីយ៉ាន់ម៉ា ថ្មីៗនេះ ក្រុមU22កម្ពុជា បានចាញ់ទាំង៣ប្រកួត គឺពួកគេបានចាញ់ក្រុមU22មីយ៉ាន់ម៉ា ៤-១ ចាញ់ក្រុមU22ជប៉ុន(Japan Universiade)៥-១ និងចាញ់ក្រុមU22ហុងកុង ១-០។

ចំណែកការត្រៀមធ្វើជាម្ចាស់ផ្ទះប្រចាំពូលJនៃកាប្រកួតពាន AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិ ខាងមុខនេះ ក្រុមU22កម្ពុជា ត្រូវបានគេមើលឃើញថា នឹងនៅតែប្រឈមមុខនៅការចាញ់ ព្រោះពូលនេះ សុទ្ធតែជាក្រុមខ្លាំង ដោយក្នុងនោះ ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមU23ចិន នៅថ្ងៃទី១៩ មុនប៉ះក្រុមU23ជប៉ុន ថ្ងៃទី២១ និងត្រូវជួបក្រុមU23ហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧
ខាងមុខនេះ៕

អត្ថបទដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.