v9
V9BET

ប៉េតង់កម្ពុជា បង្ហាញមោទនភាព ចំពោះការនាំពានលេខ១ពិភពលោក មកពីបារាំង

2 years ago​ | ដោយ Jerry Jr

លោក ព្រហ្ម ឌិន អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាននាំពានរង្វាន់ចំណាត់ថ្នាក់លេខ១ ដែលប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ប្រគល់ឲ្យសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មកដល់មាតុប្រទេសវិញ កាលពីរសៀលថ្ងៃអង្គារនេះ ដោយមានការចាំទទួលស្វាគមន៍ពីក្រុមប៉េតង់ និងប្រពន្ធផ្សព្វផ្សាយក្នុងស្រុកផងដែរ។

លោក លោក ព្រហ្ម ឌិន និងលោក ប៊ូ ជុំសេរី បានបង្ហាញពីមោទនភាពចំពោះការនាំយកពានរង្វាន់លេខ១ពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជាវិញនេះ ព្រោះតាមរយៈការទទួលបានពាននេះ វាកាន់តែធ្វើឲ្យវិស័យកីឡាប៉េតង់កម្ពុជា កាន់តែមានឈ្មោះបោះសំឡេងនៅលើពិភពលោក ព្រោះគិតមកដល់ពេលនេះ មានតែប្រទេសចំនួន៦ប៉ុណ្ណោះ បានទទួលពាននេះមុនកម្ពុជា ដោយរាប់បញ្ចូលទាំងម៉ាឡេស៊ី និងថៃ ផងដែរ។

លោក ព្រហ្ម ឌិន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ពេលធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃអង្គារនេះថា៖ «យើងឃើញថា ពាននេះតូច ប៉ុន្តែតម្លៃរបស់វាគឺថ្នាក់ពិភពលោក ហើយមានប្រទេសត្រឹម៦ប៉ុណ្ណោះ បានទទួលពានរង្វាន់នេះមុនយើង។ មុននឹងបានពានរង្វាន់នេះ គេពិនិត្យមើលដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជារបស់យើង ដោយមានអត្តពលិកល្អ ថ្នាក់ដឹកនាំល្អ ហើយបានមេដាយជាបន្តបន្ទាប់ អ៊ីចឹងយើងទទួលពាននេះ មិនមែនពានតំបន់ ឬពានធម្មតាទេ តែជាពានថ្នាក់ពិភពលោក ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ហេតុនេះវាជាមោទនភាពខ្លាំងណាស់ចំពោះកម្ពុជាយើង»

គួររំឭកថា លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ បានសម្រេចផ្តល់ពានរង្វាន់ចំណាត់ថ្នាក់លេខ ១ ដល់កម្ពុជានេះ ក៏ព្រោះតែសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានសស្នាដៃ និងមានការដឹកនាំបានល្អជាងគេ នៅលើពិភពលោក ហើយនៅក្នុងតំបន់អាស៊ាននេះ មានតែប្រទេសម៉ាឡេស៊ី និងថៃទេ បានទទួលពានលេខ១នេះ មុនកម្ពុជា៕

អត្ថបទដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.